លោកចោរ‌‌!! សូម្បីម៉ូតូលោកអភិបាលស្រុក ក៏មិនលើកលែងដែរ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានហេតុការណ៏ផ្អើលឆោឡោដល់អ្នកលក់ដូគ្រប់ៗគ្នានៅក្នុងផ្សាប្រសូត្រចេញមកចោមរោមមើលយ៉ាងច្រើនកកកុញខណះដែលបុរសម្នាក់ដែលគេស្គាល់ថាជាចៅហ្វាយស្រុកស្វាយទាបបានឈប់ម៉ូតូមិនដកសោររួចដើរមកតូបលក់គុយទាវហូបបានពាក់កណ្ដាលក្រឡេកមើលស្រាប់តែបាត់ម៉ូតូកាលពីព្រឹកថ្ងៃទី២២ខែឧសភាឆ្នាំ២០១៧ស្ថិតក្នុងផ្សាប្រសូត្រថ្មីភូមិប្រសូត្រ១ឃុំប្រសូត្រស្រុកស្វាយទាប។
ពាក់ពន្ធ័និងករណីខាងងលើនេះលោកកែវសុភណ្ឌ័អធិការនគរបាលស្រុកស្វាយទាបបានអោយដឹងថាពិតជាមានករណីបាត់ម៉ូតូពិតប្រាកដមែនខណះម្ចាស់ម៉ូតូជាចៅហ្វាយស្រុកស្វាយទាបមានឈ្មោះម៉ែនសារ៉ាន់មានអាយុ៥០ឆ្នាំមានទីលំនៅភូមិបន្ទាយឃុំកណ្ដៀងរាយស្រុកស្វាយទាប។ រីឯម៉ូតូដែលបាត់ម៉ាកហុងដាសេ១២៥ពណ៏ខ្មៅសេរ៊ី២០១៦ពាក់ស្លាកលេខស្វាយរៀង១I៥៧៦៩។
យោងតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់ដែលគេស្គាល់ថាជាអភិបាលស្រុកស្វាយទាបបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥មកឈប់នៅផ្សាប្រសូត្យដោយធ្វេសប្រហេសមិនបានដកសោរចេញហើយក៏បានចូលក្នុងហាងហូបគុយទាវមួយភ្លែតលុះប្រមាណជា១០នាទីស្រាប់តែមានការភ្ញាក់ផ្អើលឡើងថាបាត់ម៉ូតូធ្វើអោយមនុស្សក្នុងផ្សាចេញមកមើលតែម្ដង។
លោកអធិការបន្តថារហូតមកដល់ពេលនេះនៅមិនទាន់រកឃើញនៅឡើយដោយសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមដានគ្រប់ច្រកល្ហករកមុខសញាដើម្បីយកផ្ដន្ទាទោសអោយខានតែបាន ៕
FB_IMG_1495441128154 FB_IMG_1495441131049


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print