ចិន​អំពាវនាវឲ្យដាក់ទណ្ឌកម្មទាំងស្រុងទៅលើកូរ៉េខាងជើង

ចែករំលែក៖

ជាលើកទីមួយ ចិនបានអំពាវនាវឲ្យមានកិច្ចពិភាក្សា និង អនុវត្តិពេញលេញ នៅការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិទៅលើកូរ៉េខាងជើង  ។ ការអំពាវនាវរបស់កូរ៉េខាងជើងបានធ្វើឲ្យគេយលឃើញថា ជាលទ្ធផលនិងជំនួបពិភាក្សារវាងអាមេរិកនិងចិន នាពេលកន្លងមក។

សារព័ត៌មានរ៉យទ័របានផ្សាយថា  ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើម ពិភាក្សា ជាមួយទីក្រុងប៉េកាំង  ស្តីពីការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ។ប៉ុន្តែអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានបញ្ចាក់ កាលពីមួយសប្តាហ៍កន្លងមកថាចិន បានស្ងប់ស្ងាតម មិន មានការឆ្លើយតប់អ្វីឡើយ។

ជាធម្មតា អាមេរិក និងចិនពិភាក្សគ្នាជាមុន ពីវិធីសាស្ត្រដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង មុនពេល សមាជិកទាំង ១៣ប្រទេសនៃក្រុមព្រឹក្សាសន្តិសុខពិភាក្សាគ្នា។

កាលពីថ្ងៃទី២៣ខែឧសភា  អ្នកសារព័ត៌មានបានចោទសួរថា តើទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោនមានពិភាក្សាពីការដាក់ទណ្ឌកម្មថ្មីទៅលើកូរ៉េខាងជើងដែរឬទេ ? អគ្គរដ្ឋទូតចិន ប្រចាំនៅ អ ស ប លោកJiuJieyiបានបញ្ចាក់ថា «យើងនឹងធ្វើអ្វីនោះក្នុងពេលដែល អ ស ប បានសម្រេច ជាមុន តែពេលនេះយើងបានសហការគ្នា ជាមួយសមាជិកដទសទៀត ក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង»។

នៅថ្ងៃទី២៤ខែឧសភានេះដែរ  កូរ៉េខាងត្បូង បានប្រកាសត្រៀមលក្ខណ វាយតបទៅនឹងការ បង្កជម្លោះដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសផ្ដាច់ការ កូរ៉េខាងត្បូងជើង ស្របពេលដែលខ្លួនកំពុងគិតពីចារណាក្នុងរូបភាព បត់បែនពាក់ព័ន្ធការបន្ដ ឫផ្អាកការដោះដូរជនស៊ីវិលនេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ នៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០១៧ ។

ប្រតិកម្មធ្ងន់ៗរបស់ទីក្រុងសេអ៊ូល ធ្វើឡើងបន្ទាប់ពីមានការព្រួយបារម្ភកើនឡើង ដែលថាគម្រោងរបស់ ប្រទេសកូរ៉េខាងត្បូង ដើម្បីស្វែងរកដំណោះស្រាយ ជាមួយរបបផ្ដាច់ការ អាចនឹងមានភាពផុយស្រួយចំពោះការដាក់សម្ពាធបន្ថែម ទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសផ្ដាច់ការមួយនេះ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានលើកឡើងថា ក្រុមប្រឹក្សាសន្ដិសុខនៃអង្គការសហប្រជាជាតិ បាននឹងកំពុងពិភាក្សាគ្នា រកដំណោះស្រាយទណ្ឌកម្មថ្មីមួយទៀត ក៏ដូចជាផ្នែកមួយនៃ កិច្ចខិតប្រឹកប្រែងរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងការចូលរួមឆ្លើយតបទៅ នឹងបញ្ហាអាវុធនុយក្លេអ៊ែរនិងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ក្នុងនោះរដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានប្ដេជ្ញាវាយតបយ៉ាង ក្ដៅគគុកទៅវិញដែរ សម្រាបការបង្កជម្លោះណាមួយពីរបបមួយនេះ ៕

...

images4968UNILAD-imageoptim-north-korea-nuclear-test-web

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print