តាមប្រភពព័ត៌មាន ពីប្រទេសវៀតណាមបានឲ្យដឹងថា ឥណ្ឌូនេស៊ីបានរៀបចំបែបបទរួចរាល់ក្នុងការ ប្រគល់សង អ្នកនេសាទ ១០០នាក់ មកឲ្យវៀតណាមវិញ ។នេះជាការ ប្រគលសងអ្នកនេសាទលើកទី៥ហើយនៅក្នុងឆ្នាំនេះ។
កាលពីថ្ងៃទី២៣ខែឧសភា អ្នកនេសាទ៤០នាក់ បានវិលទ្រឡបទៅដល់ប្រទេសវិញតាមជើងហោះហើរ នៅក្នុងអាកាសយានដ្ឋាន អន្តរជាតិSoekarnoHatta។ចំណែកអ្នកនេសាទផ្សេងទៀតនឹងត្រូវទ្រឡប់ទៅវៀតណាវិញនៅថ្ងៃបន្ទាប់មក។
ចាប់តាំងពីដើមឆ្នាំមកទលពេលនេះ មានការប្រគល់សងអ្នកនេសាទ វៀតណាម៥លើកមកហើយ ដោយមានអ្នកនេសាទសរុប ៣៤០នាក់ ។នៅពេលនេះនៅមានអ្នកនេសាទវៀតណាមជាង៣០០នាក់ត្រូវភាគីឥណ្ឌូនេស៊ីចាប់ឃុំខ្លួននៅឡើយ ។
សូមបញ្ចាក់ផងដែរថា តាំងពីឆ្នាំ២០១៦មកទលពេលនេះ ឥណ្ឌូនេស៊ីបានចាប់ខ្លួនអ្នកនេសាទវៀតណាម ជាង ៧០០នាក់។ ភាគច្រើនក្នុងចំណោមនោះ ត្រូវបានចាប់ខ្លួននៅតំបន់សមុទ្រ ដែលមិនមានការបែងចែកព្រំដែនច្បាស់លាស រវាងឥណ្ឌនេស៊ីនិងវៀតណាម។
អ្នកនេសាទវៀតណាមបានបញ្ចាក់ថា ដោយសារតែ មិនអាចកំណត់បានថាជាតំបន់សមុទ្ររបស់វៀតណាមឬឥណ្ឌនេស៊ី ទើបអ្នកនេសាទ វៀតណាម សុខចិត្តទុកឲ្យចាប់ខ្លួន។ ក្រុមអ្នកនេសាទក៏ចង់ឲ្យរដ្ឋាភិបាល លូកដៃ ជួយដល់អ្នកនេសាទទាំងនោះ ក៏ដូចជាកំណត់ ព្រំដែនច្បាស់លាស ។
កាលពីខែមេសាកន្លងមក រដ្ឋាភិបាលឥណ្ឌូនេស៊ី បានបាញ់កម្ទេច កបាលនេសាទ បរទេស ដែលនេសាទខុសច្បាប់នៅដែនសមុទ្រ ឥណ្ឌូនេស៊ីដល់ទៅ៨១គ្រឿង ។ កបាលនេសាទទាមងនោះត្រូវបាន បំផ្ទុះ ដោយ រំសែវ នៅ១២កន្លែងផ្សេងគ្នា ក្រោមការត្រួតពិនិត្យ របស់ថ្នាក់ដឹកនាំយោធា និងប៉ូលិស ប្រទេសនេះ។
ភាគច្រើន កបាលនេសាទខាងលើ ត្រូវបានឆ្មាំសមុទ្រ ប្រទេសឥណ្ឌូនេស៊ីចាប់ខ្លួនពេលចូលនេសាទ នៅដែនសមុទ្រឥណ្ឌូនេស៊ីខុសច្បាប់។
ក្រោយពេលប្រធានាធិបតី វីដូដូ ចូលកាន់តំណែងកាលពីខែតុលាឆ្នាំ២០១៤ លោកវីដូដូ បានអនុវត្តគោលនយោបាយ តឹងតែង ជាមួយកបាលនេសាទ ខុសច្បាប់នៅក្នុងដែនសមុទ្រ ឥណ្ឌូនេស៊ី។មកទលពេលនេះ មានកបាលរហូតដល់ទៅ៣១៧គ្រឿង ដែល ជាកបាលនេសាទបរទេស ត្រូវបានចាប់ខ្លួន និងបំផ្លាញចោល។
សកម្មភាពខាងលើ របស់ឥណ្ឌូនេស៊ី គឺដើម្បីការពារ ធុនធានមច្ឆាជាតិ ផ្តល់ឧកាសដល់ក្រុមអ្នកនេសាទ ក្នុងស្រុកមានការងាធ្វើ ។ ប្រសិនបើមិនចាប់កបាលនេសាទធំៗរបស់បរទេសទេនោះធុនធានមច្ឆា និងត្រូវ បាត់បង់ ហើយអ្នកនេសាទ ទ្រងទ្រាយតូចនិងមធ្យម ឥណ្ឌូនេស៊ី នឹងមិនអាចរក ត្រីបានទៀតឡើយ។
ក៏ប៉ុន្តែ សកម្មភាពវាយប្រហារកម្ទេច កបាលនេសាទបរទេស របស់ឥណ្ឌូនេស៊ីរងការរិះគន់យ៉ាងខ្លាំងពីប្រទេសជិតខាងដែលមានកបាលនេសាទរបស់ខ្លួនត្រូវបំផ្លាញនៅក្នុងហេតុការវាយប្រហារខាងលើ។
ក្នុងចំណោម កបាលនេសាទ ទាំង៣១៧គ្រឿង ដែលហ្វីលីពីនបានបំផ្លាញ នោះ មាន ទាំងកបាលនេសាទ បរទេស ៨១គ្រឿង ក្នុងនោះមាន កបាល វៀតណាម ថៃ ម៉ាឡេស៊ី ហ្វីលីពីន ។ កបាលដែល បានកម្ទេចទាំង ៣១៧គ្រឿងចាប់តាំងពីលោកវីដូដូ ឡើងកាន់តំណែងប្រធានាធិបតីនោះមាន កបាលរបស់វៀតណាម ១៤២គ្រឿង របស់ហ្វីលីពីន៤៩គ្រឿង របស់ម៉ាឡេស៊ី៤៩គ្រឿង និងរបស់ចិន១គ្រឿងផងដែរ៕











