កងរាជអាវុធហត្ថខេត្តចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតគ្រឿងញៀនជាង៦០០០គ្រាប់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ យ៉ាម៉ាWYប្រមាណជា៦ពាន់គ្រាប់ត្រូវបានដកហូតពីជនសង្ស័យម្នាក់នៅចំណុចភូមិថ្មីសង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែងកាលពីវេលាម៉ោង៩និង២០នាទីថ្ងៃទី២៤ឧសភា២០១៧។

ការបង្ក្រាបករណីជួញដូរថ្នាំញៀនថ្នាំញៀនខាងលើនេះ លោក អៀង វ៉ាន់ឌី បានអោយដឹងថាការចុះបង្ក្រានជនសង្ស័យឈ្មោះ សេង ទន់ ភេទប្រុសអាយុ៤៣ឆ្នាំរស់នៅភូមិសង្កាត់ខាងលើ។លោកថាជនសង្ស័យត្រូវបានឃាត់ខ្លួនជាក់ស្តែងជាមួយថ្នាំញៀនចំនួន៣០កញ្ចប់ពណ៌ខៀវស្មើ៦០០០គ្រាប់ប្រភេទWY រួមនឹងកាំភ្លើងកែឆ្នៃ១ដើមផងដែរ។

លោកបន្តទៀតថាៈ ក្នុងការបង្ក្រាបថ្នាំញៀនដែលលំហូរចូលពីរប្រទេសជិតខាង ចែកចាយនឹងប្រើប្រាស់ តាមការចង្អុលបង្ហាញពីរនាយឧត្តមសេនិយ៍សៅសុខា មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបឲ្យអស់រាល់ការលំហូរចូលថ្នាំញៀនពីរប្រទេសជិតខាងនឹង ចែកចាយ ប្រើប្រាស់ដើម្បីភូមិឃុំមានសុត្ថភាព ជូនប្រជាពលរដ្ឋ។

ចំណែកជនសង្ស័យនឹងវត្ថុតាងកំពង់ឋិតក្នុងទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់  ៕

IMG-20170524-WA0089 IMG-20170524-WA0090 IMG-20170524-WA0093 IMG-20170524-WA0095 IMG-20170524-WA0096 IMG-20170524-WA0097 IMG-20170524-WA0098

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print