ខេត្តកំពង់ចាម ៖ ផ្ទះឈើប្រក់ស័ង្កសីមួយខ្នង ទំហំ៥ម៉ែត្រគុណ៩ម៉ែត្រ ជាកម្មសិទ្ធិឈ្មោះ គឹម កង ត្រូវបានអគ្គិ ភ័យឆេះអស់ទាំងស្រុង ស្របពេលម្ចាស់មិននៅ សង្ស័យឆ្លងចរន្តអគ្គិសនី ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង២៥ នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិចុងថ្នល់ទី២ សង្កាត់បឹងកុក ក្រុង-កំពង់ចាម ។
ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះ គឹម កង ភេទប្រុស អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ហេង ចន្តា អាយុ៤២ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក រស់នៅទីកើតហេតុខាងលើ ។
ទោះយ៉ាងណា ការចេញអន្តរាគមន៍បាញ់ទឹកពន្លត់ និងទប់ស្កាត់អគ្គិភ័យ កម្លាំងជំនាញបានប្រើប្រាស់រថយន្តចំនួន៣គ្រឿង មកពីស្នងការ២គ្រឿង និង១គ្រឿងទៀតមកពីស្រុកកំពង់ និងប្រើទឹកអស់ចំនួន២រថយន្តផងដែរ ៕ វណ្ណះ
...
















