ការប្រទុសរាយគ្នារវាងជនជាតិអីស្រាអែលដែលឈរជើងនៅតំបន់ភាគខាងលិចនិងជនជាតិប៉ាសឡេស្ទីន នៅតែបន្តកើតឡើងហើយប្រែក្លាយជាទ្រងទ្រាយធំជាងមុនទៅទៀតចាប់តាំងពីដើមខែតុលាមកម្ល៉ោះ២០១៦មកទលពេលនេះ។ គម្រិតវិវាទកាន់តែកើនឡើងអាចប្រែក្លាយទៅជាសង្គ្រាមជាតិសាស្ត្ររវាងប្រទេសទាំងពីរ។ មានសំណួរសួរថា ហេតុអ្វីបានជាអំពើហឹង្សាកើនឡើងនៅតំបន់នោះនិង ការដោះស្រាយបែបណា។
អ្នកដែលទម្លាក់កំហុងទៅឲ្យភាគីអីស្រាអែលបានលើកឡើងថាមូលហេតុបណ្តាលឲ្យមានជម្លោះកើតឡើងដោយសារតែពលរដ្ឋប៉ាឡេស្ទីនខកចិត្ត ចំពោះការបរាជ័យនៃតំណើរឆ្ពោះទៅរកការទទួលស្គល់ជាប្រទេសប៉ាឡេស្ទីនឯករាជ្យ និងបញ្ចប់ការគ្រប់គ្រងនៅភាគខាងលិចរបស់ប្រទេសអីស្រាអែល។នៅពេលនេះអីស្រាអែលបន្តសាងសង់លំនៅឋានជាច្រើនទៀតនៅលើទឹកដីដែលអីស្រាអែលគ្រប់គ្រង។
ក្នុងពេលជាមួយគ្នានេះអ្នកដែលទម្លាក់កំហុសទៅឲ្យភាគីប៉ាឡេស្ទីនបានបញ្ចាក់ថា មូលហេតុបណ្តាលមកពីមេដឹកនាំសាសនា និងនយោបាយប៉ាឡេស្ទីនជម្រុញឲ្យមានហឹង្សាដោយសារតែបានសម្លាប់ជនជាតិជ្វិបពីរនាក់។ ជាកស្តែង លោកMuhammad Salah បានជម្រុញឲ្យជនជាតិប៉ាឡេស្ទីនប្រើប្រាស់កាំបិទវាយប្រហារទៅជនជាតិអីស្រាអ៊ែល។
នៅពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ទស្សនកិច្ចនៅក្នុងតំបន់ដើមបូព៌ា។បន្ទាប់ពីបានទៅទីក្រុងហ្សេរូសាឡឹម កាលពីថ្ងៃទី២២ខែឧសភា ហើយនៅថ្ងៃ ទី២៣ឧសភានេះ លោកដូណាល់ ត្រាំ បានអញ្ជើញទៅទីក្រុងបេត្លេហឹមដែលស្ថិតក្នុងដែនដីស៊ីហ្សកដានី របស់ប៉ាឡេស្ទីន ដើម្បីជួបជាមួយលោក ម៉ាសមូដ អាប៉ាស ប្រមុខដឹកនាំប៉ាឡេស្ទីន។ លោក ដូណាល់ ត្រាំបានថ្លែងក្នុងឱកាសនោះថា លោកសន្យាប្រឹងប្រែង ឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចកិច្ចព្រមព្រៀងសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនឲ្យបាន។
លោក ដូណាល់ ត្រាំត្រូវបានទទួលដោយលោក ម៉ាសមូដ អាបាស នៅវិមានប្រធានាធិបតីក្នុងទីក្រុងបេត្លេហឹម ក្នុងដែនដីស៊ីហ្សកដានីកាលពីព្រឹកថ្ងៃអង្គារ ទី២៣ឧសភា។ នៅតាមផ្លូវដែលមានការយាមកាមយ៉ាងតឹងតែង ពីសំណាក់ អាជ្ញាធរប៉ាឡេស្ទីន មានចងទង់ជាតិអាមេរិកនិងប៉ាឡេស្ទីន អមជាមួយបដាពាក្យស្លោក សរសេរថា “ទីក្រុងសន្តិភាពទទួលមេដឹកនាំសន្តិភាព”។
ទីក្រុងសន្តិភាព ក្នុងន័យពាក្យស្លោក តែធាតុពិត ទីក្រុងបេត្លេហឹមនិងតំបន់ស៊ីហ្សកដានី ស្ថិតក្នុងបរិបទសង្រ្គាម រាប់សិបឆ្នាំមកហើយ។ជាងនេះទៅទៀត តំបន់ស៊ីហ្សកដានី ត្រូវបែងចែកជាពីរ ខណ្ឌចែកម្ខាងខាងលិច ម្ខាងខាងកើត។ អ៊ីស្រាអែល បានធ្វើជញ្ជាំងថ្មវែងអន្លាយ ដាក់អនានិគម នៅផ្នែកខាងលិច។ យ៉ាងណាមិញទិដ្ឋាភាពខណ្ឌចែកទឹកដី ជាពីរ ដោយជញ្ជាំងថ្មបេតុងនេះ លោកដូណាល់ត្រាំ ក៏បានឃើញនឹងភ្នែក នៅពេលក្បួនរថយន្តលោកធ្វើដំណើរឆ្លងកាត់ ច្រកឆែកឆេរ ដែលមានការត្រួតពិនិត្យយ៉ាងតឹងតែងពីសំណាក់ ទាហានស្រាអែល។
នៅចំពោះមុខ លោក អាបាស លោកដូណាល់ ត្រាំ បានថ្លែងថាសន្តិភាពគឺជាជំរើស ដែលយើងត្រូវតែសម្រេចចិត្តយក ជារៀងរាល់ថ្ងៃ។ក្នុងន័យនេះ សហរដ្ឋអាមេរិក នឹងមានវត្តមានជានិច្ចដើម្បីជួយកសាងសន្តិភាព។ លោកបន្តថា លោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជួយអ៊ីស្រាអែល និងប៉ាឡេស្ទីនសម្រេចឲ្យបានកិច្ចព្រមព្រៀងសន្តិភាពនឹងគ្នា។
ដោយឡែក លោក ម៉ាសមូដ អាបាស បានឆ្លើយតបទៅកាន់លោក ដូណាល់ ត្រាំវិញថា មធ្យោបាយតែមួយគត់ដើម្បីកសាងសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន គឺត្រូវទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋអធិបតេយ្យនិងឯករាជ្យ ស្មើភាពគ្នាជាមួយអ៊ីស្រាអែល។លោកប្រមុខដឹកនាំប៉ាឡេស្ទីន បន្ថែមថា ប៉ាឡេស្ទីនត្រៀមខ្លួនជានិច្ច ដើម្បីចរចាជាមួយភាគីអ៊ីស្រាអែល ដោយសន្តិវិធី។បញ្ហាគឺមិនមែនប៉ាឡេស្ទីន ស្អប់ខ្ពើមសាសនាជ្វីហ្វទេតែបញ្ហាគឺនៅត្រង់ថា ប៉ាឡេស្ទីន មិនអាចទទួលយកការដាក់អណានិគមទន្រ្ទានយកដែនដីប៉ាឡេស្ទីន ពីសំណាក់អ៊ីស្រាអែល។
តែយ៉ាងណា លោក ដូណាល់ ត្រាំ ដែលធ្លាប់បានបង្ហាញគោលជំហរថាមិនពេញចិត្តនឹងគំនិត ឲ្យមានប្រទេសពីរឯករាជ្យនោះ មិនបានឆ្លើយតបអ្វី ទៅនឹកការលើកឡើងរបស់លោកអាប៉ាសទេ។ ជាងនេះ ទៅទៀតកាលពីថ្ងៃចន្ទ នៅចំពោះមុខថ្នាក់ដឹកនាំអ៊ីស្រាអែល លោកត្រាំបានថ្លែងបែបបង្ការទុកមុនថា មានគេប្រាប់លោកថាជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ជាជម្លោះស្មុគស្មាញពិបាកដោះស្រាយបំផុត តែយ៉ាងណា លោកសង្ឃឹមថាលោកនឹងអាចជួយជ្រោមជ្រែង ឲ្យមានកិច្ចព្រមព្រៀងសន្តិភាព។
គម្រោងចុះហត្ថលេខាងទៅលើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងមេដឹកនាំអីស្រាអែលនិងប៉ាឡេស្ទីនប្រកដិជារងការជំទាស់ពីពលរដ្ឋប្រទេសទាំងពីរ។ ប្រធានាធិបតីអីស្រាអែលលោកនេតានយ៉ាហូ និងបាត់បង់កាគាំទ្រប្រសិនបើទតួលស្គល់ទឹកដីប៉ាឡេស្ទីន។
ការទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមកជាដើមហេតុធ្វើឲ្យវាវាទប្រទេសទាំងពីមិនអាចឈានដល់ទីបញ្ចប់នោះឡើយ ។ការវាយប្រហារលើផ្នូរជាទីសក្ការៈរបស់បណ្តាជនអ៊ីស្រាអែលបានប៉ះពាល់ខ្លាំងដល់សាសនា ដែលនឹងអាចនាំឱ្យមានការបកស្រាយខុសប្រែក្លាយការតស៊ូជាតិនិយម ទៅជាការប្រយុទ្ធប្រឆាំងដើម្បីសាសនា។ហើយបើជាជម្លោះសាសនា នោះអាចបង្កជាមហន្តរាយធ្ងន់ធ្ងរបំផុត។អង្គការសហប្រជាជាតិ បានស្នើសុំឱ្យគ្រប់ភាគី អ៊ីស្រាអែលនិងប៉ាឡេស្ទីន គោរពនិងកុំប៉ះពាល់កន្លែងសក្តិសិទ្ធិ។
លោកអូបាម៉ា ក៏បានបង្ហាញក្តីព្រួយបារម្ភ និងធ្វើការថ្កោលទោសដែរ។ដើម្បីជាតំណាង លោក ចន ឃែរី នឹងជួបពិភាក្សាដោយផ្ទាល់ជាមួយ លោកនេតាន់យ៉ាហ៊ូ នៅសប្តាហ៍នៅអាល្លឺម៉ង់។ ហើយក្នុងពេលរង់ចាំនេះ លោកឃែរី បានទូរស័ព្ទ ដាច់ដោយឡែកពីគ្នាទៅលោក ប្រមុខដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីន ឱ្យប្រឹងធ្វើយ៉ាងណានាំភាពស្ងប់ស្ងាត់ដល់តំបន់។មេដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនក៏ទំនងជានឹងត្រូវជួបពិភាក្សាគ្នាដោយផ្ទាល់ក្នុងពេលឆាប់ៗនេះដែរ។
ក្រោយហេតុការខាងលើ ប៉ាឡេស្ទីន បានស្នើសុំទៅអង្គការសហប្រជាជាតិការការពារពីអន្តរជាតិរាប់ទាំងការពង្រាយកម្លាំងទ័ពមួកខៀវនៅក្រុងយេរូសាឡឹមចាស់នៅតាមមណ្ឌលសាសនាជាទីសក្ការៈរបស់អ្នកកាន់សាសនាអ៊ីស្លាមនៅយេរូសាឡឹមខាងកើត នៅវិហារ អាលអាក្សា ទីលានសក្តិសិទ្ធិដែលជាសមរភូមិប្រឈមមុខគ្នារវាងជនជាតិប៉ាឡេស្ទីននិងកងរក្សាសន្តិសុខអ៊ីស្រាអែល។ ប៉ុន្តែភាគីអ៊ីស្រាអែលប្រឆាំងដាច់ខាត និងបានបដិសេធ វត្តមានបរទេសនៅវិហារអ៊ីស្លាមព្រោះសំអាងថានឹងធ្វើមានលម្អៀង។ យេរូសាឡឹមជាក្រុងសក្តិសិទ្ធសម្រាប់ អ្នកកាន់សាសនាអ៊ីស្លាម ឬយូដាន៕













