ប្លន់យកខ្សែកមិនបានចង់ប្លន់យកម៉ូតូទៀត នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ: បុរស២នាក់ ត្រូវបានជនមិនស្គាល់មុខមួយក្រុមរួមគ្នាវាយ បម្រុងយកខ្សែក និងប្លន់យកម៉ូតូ តែមិនបានសម្រេច ព្រោះជនរងគ្រោះទាំង២នាក់វាយតបតរហូតកើតមាន ប្រតាយប្រតប់គ្នាពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក្រុមជនសង្ស័យគ្មានឧិកាសប្លន់យកបានក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូល ថ្ងែទី២៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្នំពេញ 1GD-0188 ឌុបគ្នា២នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីត្បូងទៅជើង។ លុះជិះមកដល់កន្លែងកើតហេតុក្បែរខារ៉ាអូខេមួយកន្លែង ស្រាប់តែមានជនសង្ស័យមួយក្រុមមិនស្តាល់មុខ មានគ្នា៥នាក់ បានជិះម៉ូតូមកពីក្រោយធ្វើសកម្មភាពឆក់ខ្សែករបស់គាត់តែមិនបានសម្រេចគ្រាន់តែដាច់ខ្សែប៉ុណ្ណោះ។

បន្ទាប់មកក្រុមជនសង្ស័យ បានឈប់ម៉ូតូនៅក្បែរនោះរួចនាំគ្នា វាយពួកគាត់បន្ថែមទៀត បំណងប្លន់យកម៉ូតូវិញម្តង តែមិនបានសម្រេច។ ដោយឃើញសកម្មភាពបែបនេះ ពួកគាត់ទាំង២នាក់បានវាយតដៃវិញព្រមទាំង ប្រតាយប្រតប់គ្នាយ៉ាងខ្លាំង រហូតបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមសន្តិសុខដែលយាមនៅខារ៉ាអូខេក្បែរនោះមកជួយទាន់ពេលវេលា ធ្វើឲ្យក្រុមជនសង្ស័ឃើញសភាពការណ៍មិនសូវស្រួល ក៏បាននាំគ្នារត់ឡើងជិះម៉ូតូគេចខ្លួនបាត់ទៅ ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងអ្វីនោះទេ រួចបាន ជិះម៉ូតូចេញទៅបាត់ទាំងស្មារតីតក់ស្លុតនៅឡើយ  ៕  ប្រាថ្នា

...

____________

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print