បច្ចុប្បន្ន ចិននិងរុស្ស៊ី ជាប្រទេសដែលមានបច្ចេវិទ្យា ខ្ពស់នៅក្នុងវិស័យអាកាសចរណ៍ ដោយចិនក៏ផលិតបានយន្តហោះស៊ីវិល ដឹកអ្នកដំណើរក្នុងស្រុង សាកល្បងដោយជោគជ័យ ហើយនៅពេលអនាគត់ ទីផ្សាអាកាសចរណ៍ ចិន ក៏ដូចជារុស្ស៊ី និង រីករាលដាលនៅលើពិភពលោក ប្រជេងជាមួយក្រុមហ៊ុនប៊ូអិញ និង អែរប៊ូស។
អ្វីដែលអាចប្រគួតប្រជេងបាននោះគឺយន្តហោះចិនមានតម្លសថោកជាងរបស់ក្រុមហ៊ុនអាមេរិកនិងអឺរ៉ុប អាចក្លាយទៅជាយន្តហោះស៊ីវិលដឹកអ្នកដំណើរ ក្នុងស្រុកបានយ៉ាងប្រសើរបំផុត។ មិនតែប៉ុណ្ណោះ ពេលដែលចិននិងរុស្ស៊ីសហការគ្នាផលិតនោះ គុណភាពនិងទីផ្សា កាន់តែ ពេញនិយម ដោយនៅលើពិភពលោកគេទទួលស្គល់បច្ចេកវិទ្យាផលិតយន្តហោះរបស់រុស្ស៊ី។
សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតយន្តហោះអាមេរិកនិងអឺរ៉ុបដែលមានប្រវត្តិល្អ និងបទពិសោធន៍ខ្ពស់កំពុងចែកគ្នារកស៊ីក្នុងទីផ្សារអាកាសចរណ៍ស៊ីវិលចិនស្ទើរតែទាំងស្រុង។ ហេតុដូច្នេះហើយបានលោកប្រធានាធិបតីចិនចង់ឃើញចិនផលិតយន្តហោះបំរើឱ្យទីផ្សារខ្លួនឯង នៅពេលអនាគត។បើតាមអ៊ែរប៊ូស ចិនទំនងត្រូវការយន្តហោះ៦ពាន់គ្រឿងឬឡើងដល់១០០០ពាន់លានដុល្លារ បើតាមប៊ូអ៊ីង នៅ២០ឆ្នាំខាងមុខ។
ក្រោយការសាកល្បងដោយជោគជ័យយន្តហោះដឹកអ្នកដំណើររយៈមធ្យម C៩១៩ នៅថ្ងៃចន្ទទី២២ឧសភានេះ ចិននិងរុស្ស៊ីបានប្រកាសបង្ហាញផែនការប្រកបដោយមហិច្ឆតាដ៏ធំថ្មីមួយទៀតក្នុងវិស័យអាកាសចរណ៍ស៊ីវិលដដែលតែសម្រាប់ដឹកជញ្ជូនអ្នកដំណើររយៈឆ្ងាយ។ ប៉េកាំងនិងម៉ូស្គូរួមគ្នា បង្កើតក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរផ្លូវឆ្ងាយ ដើម្បីអាចប្រកួតប្រជែងនឹងយន្តហោះ ប៊ូអ៊ីង និងអ៊ែរប៊ូសនាពេលអនាគត។
ផែនការបង្កើតក្រុមហ៊ុនផលិតយន្តហោះដឹកអ្នកដំណើរផ្លូវឆ្ងាយត្រូវបានបង្ហើបឱ្យដឹងជាលើកដំបូងកាលពីខែមិថុនា ២០១៦នាឱកាសដំណើរទស្សនកិច្ចរបស់លោកពូទីន នៅប៉េកាំង។ហើយថ្ងៃនេះផែនការបានលេចជារូបរាង។ សហគ្រាសរដ្ឋចិន Commercial Aircraft of China (Comac) និងសហគ្រាសសាធារណៈរុស្ស៊ី United Aircraft Corporation (UAC) បានចាប់ដៃគ្នាជាផ្លូវការបង្កើតសហក្រុមហ៊ុននៅសៀងហៃដែលជានិម្មិត្តរូបនៃការអភិវឌ្ឍន៍ដ៏សំខាន់គម្រោងស្ថាបនាយន្តហោះធុនធំ ចិន-រុស្ស៊ី។នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់អគ្គនាយកក្រុមហ៊ុនកូម៉ាក់។
បើតាមកូម៉ាក់ដដែល ផែនការសាងសង់យន្តហោះធុនធំនេះ មានតម្លៃប្រមាណពី ១៣ទៅ ២០ពាន់លានដុល្លារ។ យន្តហោះថ្មីរបស់ក្រុមហ៊ុនចិន-រុស្ស៊ីដែលជាគូប្រជែងដោយផ្ទាល់នឹងយន្តហោះប៊ូអ៊ីង ៧៨៧ និងអ៊ែរប៊ូស ៣៥០នឹងមានឈ្មោះថា ៩២៩ អាចផ្ទុកអ្នកដំណើរបាន ២៨០នាក់និងហោះបានក្នុងចម្ងាយ១២០០០គីឡូម៉ែត្រ ឬ ៧៤៥០ម៉ាយ។ យន្តហោះទីមួយនឹងអាចធ្វើហោះហើរសាកល្បងជាលើកដំបូង នៅរវាង៧ឆ្នាំទៀតហើយនឹងចាប់ផ្តើមចេញធ្វើពាណិជ្ជកម្ម នៅបីឆ្នាំបន្ទាប់ពោលគឺនៅឆ្នាំ២០២៦ ៕











