ប្លន់ទាំងថ្ងៃនៅខណ្ឌពោធិ៍សែនជ័យ២ថ្ងៃជាប់គ្នាសមត្ថកិច្ចនៅមិនអាចវែកមុខជនសង្ស័យបាន

ចែករំលែក៖

រាជធានីភ្នំពេញ៖ ប្លន់ទាំងកណ្តាលថ្ងៃត្រង់ទៀតហើយ២ថ្ងៃជាប់គ្នា ជនសង្ស័យមានគ្នា២នាក់ប្រដាប់ដោយដុំឆក់ បានធ្វើសកម្មភាពឆក់ស្រ្ដីម្នាក់ខណៈកំពុងជិះម៉ូតូគំរាមមិនអោយស្រែកហើយប្លន់ម៉ូតូនិចមួយគ្រឿងតែមិនបានសម្រេច ។

image2

ហេតុការណ៍ប្លន់ប្រដាប់អាវុធទាំងកណ្តាលថ្ងៃនេះបានកើតឡើងកាលពីវេលាម៉ោង ០៩និង៣០ នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្ដ្រីរងគ្រោះឈ្មោះគឹម សុជាតិ អាយុ៣១ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅបូរី ជីប ម៉ុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានជិះម៉ូតូនិចមួយគ្រឿង ពណ៍សលាយខ្មៅ ពាក់ស្លាក់លេខភ្នំពេញ1FG-7062 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិចខណៈមកដល់ចំណុចកើតហេតុស្រាប់តែមាន ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាក់លេខ មកពីក្រោយហើយបានយកដុំឆក់មកឆក់រូបគាត់បណ្ដាលអោយដួលម៉ូតូ ហើយបានគំរាមថាមិនអោយស្រែកនិងបំរុងលើកម៉ូតូជិះ ភ្លាមនោះដោយមានរថយន្ដអ្នកដំណើរ រួមជាមួយរថយន្ដដឹកដី ធ្វើដំណើរឆ្លងកាត់ទីនោះទើបគាត់បានស្រែកថាចោរៗ បណ្ដាលអោយក្រុមចោរទាំងនោះភ័យហើយជិះម៉ូតូរត់បាត់ស្រមោលដោយប្លន់មិនបានសម្រេចនោះទេ ។

បានមួយសន្ទុះក្រោយមកគេក៏បានសង្កេតឃើញសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ចំណុចកើតហេតុនិងបានត្រឹមនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុសិ៍ចោមចៅតែប៉ុណ្ណោះ  ចំណែកជនសង្ស័យនៅតែមិនអាចវែកមុខបាន។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី២៨ ខែឆ្នាំដដែលមានករណីក្រុមជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូPCX មួយគ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានប្លន់យកម៉ូតូសេ១២៥ពីយុវជនម្នាក់បានសម្រេចទាំងកណ្តាលថ្ងៃត្រង់ដោយមិនញញើតសមត្ថកិច្ចសូមបីប៉ុនចុងក្រចកដៃ។

ដូចនេះលោកយឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យគួរតែពង្រឹងនិងដាក់កម្លាំងល្បាតអោយច្រើនជាងនេះ បើនៅតែដូចនេះប្រជាពលរដ្ឋច្បាស់ជាលែងហ៊ានចេញពីក្នុងផ្ទះហើយទោះពេលថ្ងៃក៏ដោយ ៕

image4 image3

...

ដោយ៖ សុខា សែនជ៏យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print