បន្ទាប់ពីបានបង្កើននូវទីផ្សារទូ រសព្ទ័ស្មាតហ្វូនចិន និង នាឡិកា smart watch ក្រុមហ៊ុន Huawei បានចាប់អារម្មណ៍ជាមួយនឹងការផលិត laptop ជាលើកដំបូងរបស់ខ្លួន។ ក្រុមហ៊ុន Huawei បានផលិត laptop ដើម្បីធ្វើការប្រកួតប្រជែងជាមួ យនឹងក្រុមហ៊ុនផលិត laptop ដូចជា Lenovo, Dell និងHP ជាដើម។ ឥឡូវនេះ Laptop MateBook X 13 អុីញ របស់ Huawei មានលក្ខណៈពិសេសលើសពី Laptop ដទៃទៀត ត្រង់មានកញ្ចក់អេក្រង់ពេញ ប្រើ fingerprint sensor ដូចទូរសព្ទ័ស្មាតហ្វូនដែលអាចកំ ណត់ស្មាមក្រយៅដៃអ្នកប្រើប្រាស់ វាមានភាពងាយស្រួលត្រង់អ្នកប្រើ គ្រាន់តែស្កេនក្រយៅដៃដែលបានកំ ណត់រួចហើយនោះ វានឹងចេញ profile ដែលជារបស់អ្នកប្រើដោយស្វ័យប្ រវត្តិ ។ Laptop នេះដំនើរការដោយ Intel Corp. processor និង មានទំងន់ 1 គីឡូ ។ ក្រុមហ៊ុន Huawei នឹងដាក់លក់ Laptop ម៉ូលដែលនេះក្នុងតំលៃ $1,912 ។
ក្រុមហ៊ុន Huawei ក៏បានណែនាំ Laptop MateBook E ដែលជាស៊េរីចុងក្រោយគេបង្អស់ ដែលមានទំហំ 12 អុីញ ដែលមានក្ដារចុចដាច់ចេញពីអេក្រង់ ដែលស្រដៀងទៅនឹង Laptop របស់ក្រុមហ៊ុនល្បីៗដែលទើបនឹងចេ ញនាពេលថ្មីនេះ។ Laptop ស៊េរីនេះអាចរកបានតែនៅលើទីផ្សា រក្នុងសហរដ្ឋអាមេរិក, អាល្លឺម៉ង់, អេស្ប៉ាញ, ជប៉ុន, អារ៉ាប៊ីសាអ៊ូឌីតនិងប្រទេសចិននេះ បើយោងតាមក្រុមហ៊ុន៕











