ចៅក្រមស៊ើបសួរ បន្តសាកសួរជនត្រូវចោទពីរនាក់បទល្មើសជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនត្រូវចោទពីរនាក់ ត្រូវបានបញ្ជូនមកសាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ដើម្បីសាកសួរបទល្មើសជួញដូរគ្រឿងញៀន ។

មន្ត្រីពន្ធនាគារ ថ្លែងថា ជនត្រូវចោទទាំងពីរនាក់ឈ្មោះ យ៊ើ ស្នា ភេទប្រុស អាយុ១៨ឆ្នាំ និង ឈ្មោះ ទី រ៉ាន់ អាយុ៣៣ឆ្នាំ ជាប់ចោទពីបទ”ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន”ប្រព្រឹត្តនៅភូមិខ្នារ ឃុំទួលពេជ្រ ស្រុកអង្គស្នួល កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ។

ពួកគេទាំងពីរនាក់ កំពុងស្ថិតក្រោមចំណាត់ការរបស់លោក គឹម ម៉េង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល ៕

ដោយ ៖ ចេស្តា

...

3cd89ab7-7ac3-4ee2-8f3e-821f27180c39

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print