រថយន្តហ៊ីយ៉ាន់ដាយ២គ្រឿងបុកគ្នាពេញមួយទំហឹង នៅលើផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តកណ្តាល ៖  រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយពីរគ្រឿងបើកបោះពួយបុកគ្នាពេញមួយទំហឹងនៅលើផ្លូវជាតិលេខ៥ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នកស្លាប់ បានត្រឹមតែធ្វើមនុស្ស២នាក់រងរបួសស្រាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២៣និង៤០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវកោងរូបសំណាក់សេះស ស្ថិតក្នុងភូមិសង្វរ ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ2AI-2405 បើកបរដោយឈ្មោះ ហុង សម្បត្តិ ភេទប្រុស អាយុ34ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ ចំណែកឯរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង3A-0050 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីកើតហេតុបានចុះគេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ2AI-2405 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន។ លុះបើកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង3A-0050 ដែលកំពុងបើកបរច្រាស់ទិសគ្នាពេញមួយទំហឹង បណ្តាលឲ្យមនុស្ស២នាក់ជិះក្នុងរថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ2AI-2405 រងរបួសស្រាល ។

បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមច្បាប់  ៕ ស្អាងជ័យ

...

0c899472-42ac-4167-87a3-644c4402fe2e 3f494420-6222-46b9-8144-980bc0c4eca8 9a518957-e9dc-4a19-8071-06be35b31739 34b75c56-fe01-4461-8bda-865ad2681b2a 63b4e0e2-9dde-4e29-b169-540b92de758c 28649ff1-8dcf-4268-bfbc-33274b1dbf2e bf1b989a-6fe5-4ca2-bdc5-2636ee4a6cc6 e26a3bdd-0881-439f-badb-48a18dd7e228

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print