ខេត្តតាកែវ ៖ កុមារីម្នាក់ត្រូវបានជលល្មោភកាមធ្វើការចាប់រំលោភរួចសម្លាប់យ៉ាងព្រៃផ្សៃ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧ ចន្លោះម៉ោងប្រមាណ ១២-១៣ ស្ថិតនៅក្នុងភូមិអង្គុញ ឃុំពេជសារ ស្រុកកោះអណ្តែត ។
បើតាមសមត្ថកិច្ចស្រុកកោះអណែតបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ស៊ឹម វណ្ណា ភេទប្រុស អាយុ២៣ឆ្នាំ ចំណែកឯជនរងគ្រោះមានឈ្មោះ ផេង ស្រីដាវ ភេទស្រី អាយុ ១២ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
គួររំឮកថា ក្មេងស្រីរងគ្រោះបានទៅដឹកគោនៅខាងជើង ភូមិអង្គុញ ដោយមានគ្នាបួននាក់ ដែលក្នុងនោះមានជនរងគ្រោះផងដែរ ដើម្បីអោយគោផឹកទឹករួចក៍បានយកទៅចងអោយស៊ីស្មៅវិញ រួចក៍នាំគ្នាត្រឡប់មកផ្ទះវិញ នៅសល់តែក្មេងស្រីរងគ្រោះនៅម្នាក់ឯង ពេលមកដល់ផ្ទះ ស្រាប់តែឈ្មោះ វង់ សុន ភេទស្រី អាយុ៣៤ឆ្នាំ បានអោយនាងត្រឡប់ទៅហៅជនរងគ្រោះឲ្យត្រឡប់មកផ្ទះ ពេលដែលនាងទៅដល់ចំការអំពៅឃើញឈ្មោះ ស៊ឹម វណ្ណា ដែលជាជនសង្ស័យបានចាប់គ្រវែងក្មេងស្រីរងគ្រោះចូលទៅក្នុងត្រពាំងទឹកខាងលិចចំការអំពៅ ជនសង្ស័យពុំមានពាក់អាវទេមានតែខោខ្លីត្រឹមភ្លៅតែប៉ុណ្ណោះ ។ ឃើញដូចនេះនាងក៍បានត្រឡប់មកវិញ បានប្រាប់ទៅកាន់បងស្រីបង្កើតរបស់នាង ឈ្មោះ លុន អំពីហេតុការណ៍ដែលបានឃើញទាំងអស់ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងកំពុងតែធ្វើការសួរចម្លើយ ៕ ភ្នំដា















