ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការសាលាខណ្ឌ បេក្ខជនក្រុមប្រឹក្សាសង្កាត់ និងភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋា នស្ថាបនាផ្លូវបេតុងចំនួន ០២ខ្សែ មានប្រវែងសរុប ៨០១ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក និងភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ។
ផ្លូវបេតុងទាំង០២ខ្សែរួមមាន៖
– ខ្សែទី០១ ផ្លូវបេតុងប្រវែង ៣៧០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិពងទឹក ជាគម្រោងថវិការបស់រដ្ឋបាលខណ្ ឌដង្កោ ឆ្នាំ២០១៧
– ខ្សែទី០២ ផ្លូវបេតុងប្រវែង ៤៣១ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតក្នុងភូមិស្រែញរ៍ ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៧
លោកអភិបាលខណ្ឌដង្កោ បានធ្វើការផ្តាំផ្ញើរការសាកសួ រសុខទុក្ខ ពីសំណាកសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរី កចម្រើនរបស់ប្រទេសជាតិយើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិ តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំ ងប្រទេស ហើយ នៅថ្ងៃនេះសមិទ្ធផល ផ្លូវបេតុងថ្មី២ខ្សែនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូ នប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើ រ និងរក្សាបាននូវផាសុខភាពសម្រាប់ ការរស់នៅផងដែរ។
លោកអភិបាលបាន ផ្តាំផ្ញើរដល់ក្រុមហ៊ុនទទួលកា រស្ថាបនា និងមន្ត្រីបច្ចេកទេសឲ្យស្ថាបនា ផ្លូវឲ្យបានត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេស ដើម្បីជូនប្រជាពលរដ្ឋឆាប់បានប្ រើប្រាស់ ជាមួយគ្នាលោកអភិបាលក៏បានសំណូ មដល់បងប្អូនប្រជាពលរដ្ឋសូមមេត្ តាជួយតាមដានការអនុវត្តគម្រោ ងរបស់ក្រុមហ៊ុនទទួលការសាងសង់ និងសូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួ ចដែលអាចបណ្តាលមកពីការស្ថាបនាផ្ លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បា នរួចរាល់ និងប្រើប្រាស់បានយូរអង្វែង៕ ដោយ៖ភារ៉ា ដង្កោ