ឱធម្មជាតិអើយបង្កើតខ្ញុំហើយ!! ទារិកាទើបកើតបានពីរបីថ្ងៃត្រូវឪពុកម្តាយអប្រិយ៍យកទៅផ្លុងចោលក្បែររបងផ្ទះអ្នកភូមិ

ចែករំលែក៖

ភ្នំពេញ ៖ ទារិកាទើបនឹងកើតថ្មីៗមិនទាន់ជ្រុះទងផ្សិតផងនោះ ត្រូវបានឪពុកម្តាយអប្រិយ៍គ្មានក្តីមេត្តាយកទៅផ្លុងចោលទាំងខ្លួនននលគកមានតែកន្សែងមួយរុំនៅក្បែររបងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មិនដឹងតាំងពីពេលណានោះទេ។លុះ រហូតដល់ ម៉ោង៧ព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ទើបទារិកាស្រែកយំធ្វើឲ្យប្រជាពលរដ្ឋប្រទះឃើញ រើសយកទៅប្រគល់ជូនមណ្ឌលសុខភាពសំរោងក្រោមដើម្បីថែទាំសុខភាពឲ្យល្អប្រសើរ។

បើតាមគ្រូពេទ្យសំរោងក្រោម បានឲ្យដឹងថា ទារិកាខាងលើ ទើបនឹងកើតថ្មីៗ ក្នុងអំឡុង២ទៅ៣ថ្ងៃតែប៉ុណ្ណោះ ហើយមិនមែនបង្កើតនៅមន្ទីរពេទ្យត្រឹមត្រូវឡើយគឺអាច បង្កើតនៅតាមផ្ទះ ។ រីឯសុខភាពទារិកាវិញជាធម្មតាទេ ដោយមានទម្ងន់៣គីឡូក្រាម សម្រាប់ថ្ងៃនេះ ។

អ្នកស្រី អ៊ឹម បូរ៉េត អាយុ ៤៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់សំរោងក្រោមដែលឃើញទារិកានេះមុនគេបានឲ្យដឹងថា កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧គាត់ បានឮសូរសំឡេងក្មេងយំ ក្បែររបងផ្ទះរបស់គាត់។ពេលឮដូច្នោះគាត់ ចេញទៅមើលក៏ប្រទះឃើញទារិកាទើបនឹងកើតថ្មីៗដែល គ្មានសម្លៀកបំពាក់គ្របដណ្តប់ខ្លួនទេគឺមានតែ កន្សែងមួយក្រាលនិង ពុំដឹងថាមានមូលហេតុអីបានជាឪពុកម្តាយអប្រិយ៍យកកូនស្រីទើបនឹងកើតទៅផ្លុងចោលបែបនេះទេ ។ពេលឃើញដូច្នេះគាត់មិនដាច់ចិត្តបោះបង់ទារិកានេះចោលទេ ទើបរើសយកទៅ ប្រគល់ជូនមណ្ឌលសុខភាព សំរោងក្រោម ដើម្បីថែទាំ ពិនិត្យសុខភាពនិងចិញ្ចឹមទារកនេះជារៀងរហូតទៅ ៕  ប្រាថ្នា

...

nkd-1 nkd-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print