ខេត្តកំពង់ឆ្នាំង ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញមួយគ្រឿង បានជ្រុលទៅបុកបង្កាន់ដៃស្ពានបន្ទាប់ដាច់កង់នៅពេលដែលកំពុងបើក ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេច៥ ចំណុចស្ពានអូរូង ភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តដែលបុកបង្កាន់ដៃស្ពាននេះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខបាត់ដំបង៣A-២៤១១ ធ្វើដំណើរក្នុងទិសពីកំពង់ឆ្នាំង ទៅភ្នំពេញ រថយន្តដឹកប្រហិតចេញពីព្រំដែនមកឆ្ពោះចូលទៅក្នុងទីក្រុងភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយពេលកើតហេតុ អ្នកបើកបរថយន្តបានគេចខ្លួនទៅបាត់ ទុករថយន្តចោលនៅទីនេះ ។
អ្នកឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តនេះបើកយ៉ាងលឿននៅពេលមដល់ចំណុចកើតហេតុ ស្រាប់តែកង់មុខរបស់រថយន្តបានដាច់រួចបានរេចង្កូតទៅបង្កាន់ដៃស្ពាននេះតែម្តង បណ្តាលអោយរថយន្តរងការខូចខាតធ្ងន់ធ្ងរ និង បាក់បង្កាន់ដៃស្ពាន តែសំណាងល្អមិនបណ្តាលអោយអ្នកជិះក្នុងរថយន្តរងរបួស និង មិនបណ្តាលអោយរថយន្តធ្លាក់ពីស្ពាន ។
ប្រជាពលរដ្ឋនៅទីនោះបាននិយាថា នេះសំណាងហើយ ដែលចំពេលដែលមានមនុស្សធ្វើដំណើរឆ្លងកាត់ បើមានមនុស្សច្រើនដូចពីពេលព្រឹកវិញ មិនដឹងជាគ្រោះថ្នាក់ប៉ុន្មាននាក់នោះទេ ។
សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តដើម្បីអោយដោះស្រាយសងការខួចបង្កាន់ដៃស្ពាននេះ ដែលបង្ករឡើងដោយរថយន្តនេះ ៕ចន្ថា