ខេត្តកំពង់ស្ពឺ ៖ ឈើធ្នង់ជាច្រើនដុំដែល
ការចាប់ឡានឈើនេះធ្វើឡើងកាលពីថ្ងៃ ទី២៥ឧសភា២០១៧នៅតាមផ្លូវលេខ៤៤ស្ ថិតក្នុងភូមិគោកឃុំសង្កែសាទបស្ រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ដោយឡែ ឡានដឹកឈើើនោះជាប្រភេទទួរីសពណ៌លឿ ងនិិិិងខ្មៅពាក់ស្លាកលេខភ្នំពេ ញ2H6281។
មន្ត្រីនគរបាលមួយរូូូូបបានអោយដឹ ងថាម្ចាស់ឈើធ្នង់ដែលដឹកតាមឡានចេ ញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ទាំ ងថ្ងៃនេះមានឈ្មោះឌីណាភេទស្រីអា យុប្រមាណ៣០ឆ្នាំមានទីលំនៅភូមិផ្ សារកន្ទួតឃុំសង្កែសាទបស្រុកឱរ៉ា ល់ខេត្តកំពង់ស្ពឺ។ឈើទាំងអស់សុទ្ ឋតែជាឈើប្រភេទធ្នង់ដឹកពេញទ្រុ ងតែម្តងតែមិនទាន់ដឹងចំនួននោះឡើ យព្រោះក្រោយចាប់មិនបានប៉ុន្មា ននាទីផងលោកអ៑ុនឌីជាអធិការស្តីទី បានបញ្ជាអោយដោះលែងឡានដឹកឈើនោះទៅ វិញបាត់ទៅការធ្វើបែបនេះធ្វើអោ យកូនចៅដែលជាមន្ត្រីតូចតាចអាក់ អន់ចិត្តជាខ្លាំង។
មន្ត្រីដដែលបានបន្តថាដោយទទួលពត៌ មានថាមានរថយន្ត១គ្រឿងជាប្រភេទទួ រីសដឹកឈើប្រណីតប្រភេទធ្នង់ចេញពី ដែនជំរកសត្វព្រៃភ្បំឱរ៉ាល់ឆ្ពោះ ទៅកាន់ក្រុងច្បារមនដែលមានម្ចាស់ ឈ្មោះឌីណាជាអ្នករត់ការផ្លូចជាមួ យសមត្ថកិច្ចនោះមន្ត្រីនគរបាលស្ រុកក៏ចាំឃ្លាំមើលស្រាប់តែឃើ ញរថយន្តមុខសញ្ញាបើកចេញពីដែនជំ រកសត្វព្តៃភ្នំឱរ៉ាល់ប្រាកដមែ នភ្លាមនោះដែរកម្លាំងនគរបាលស្រុ ក៣នាក់បានចេញទៅស្ទាក់ឃាត់បានដោ យអូសយកមកកាន់អធិការរដ្ឋានដើម្បី ធ្វើកំណត់ហេតុដោយមានលោកអធិការស្ តីទីអ៑ុនឌីលោកអធិការរង២រូបទៀតគឺ លោកអនយុទ្ឋហុងនិងលោកប្រាក់មូលបា នដឹងនិងឃើញផងដែរ។ក្រោយឃាត់បានហើ យនោះលោកអធិការស្តីទីបានទាក់ទងរា យការណ៍ជូនលោកមួងធីជាអភិបាលស្រុ កដើម្បីសុំគោលការណ៍បន្ត។
គេបានឃើញលោកអធិការស្តីទីនិងលោកអធិការរង២រូបទៀតនៅឈរនិយាយគ្នាជាមួយម្ចាស់ឈើឈ្នោះឌីណាមួយសន្ទុះដោយមានមេព្រៃ២នាក់ោងដែររំពេចនោះក៏ស្រាប់តែដោះលែងឡានឈើនោះទៅវិញបាត់ទៅ។ការដែលដោះលែងឡានដឹកឈើរបស់ឈ្មួញនៅនឹងមុខកូនចៅស្រស់ៗបែបនេះធ្វើអោយម្នាក់ៗមានការងឿងឆ្ងល់ជាខ្លាំងថាតើមានមូលហេតុអ្្វីបានជាឡានដឹកឈើនេះត្រូវបានដោះលែងដោយងាយស្រួលបែបនេះទៅវិញឬមួយមានអាថ៌កំបាំងនៅពីក្រោយការចាប់ឈើប្រណីតហើើយដោះលែែែែែងវិញបែបនេេះ។
បើតាមមន្ត្រីសង្កាត់រដ្ឋបាលព្តៃឈើសង្កែសាទបមួយរូបបានប្រាប់ពិតជាមានមន្ត្រីរដ្ឋបាលព្រៃឈើបានទៅដល់អធិការដ្ឋានស្រុកពិតមែនដោយសារតែមានមន្ត្រីនគរបាលទូរស័ព្ទប្រាប់ថាសូមអោយជំនាញរបស់លោកទៅទទួលយកឡានឈើដែលខាងនគរបាលស្រុកបានស្ទាក់ចាប់ផងតែពេលទៅដល់ស្រាប់តែលោកអ៑ុនឌីអធិការស្តីទីបាននិយាយថាលោកមកនទទួលខុសត្រូវនិងដឹងលឺនោះទេព្រោះកូនចៅជាអ្នកចាប់បើខាងមេព្រៃចង់អូសយកក៏យកទៅចុះតែលោកមិនចូលរួមដឹងលឺឡើយ។នៅពេលដែលលឺភាសារបស់លោកអធិការស្តីទីបែបនេះខាងលោកក៏បានដកថយត្រឡប់មកកន្លែងវិញព្រោះខាងនគរបាលមិនបានធ្វើឯកសារដកហូតនិងប្រគល់ដល់ខាងលោកឡើយ។
ពាក់ព័ន្ឋនឹងរឿងរ៉ាវចាប់ឡានឈើហើយដោះលែងវិញនេះដែរស្ត្រីម្នាក់ឈ្មោះឌីណាបានប្រាប់ថាបញ្ហានេះដោយសារកូនចៅដែលជាមន្ត្រីនគរបាលតូចតាចចង់កាច់កុងជាមួយគាត់ការដឹកឈើនេះគឺគាត់បានប្រាប់និងបង់លុយអោយមេៗអស់ហើយ។ស្ត្រីរូបនេេះនិយាយទាំងអំនួតថាត្រឹមកូនចៅគេកុំចង់លេងជាមួយគាត់មិនអាចគឺមិនអាចទៅរួចឡើយ។ចំណែកឯលោកអ៑ុនឌីអធិការស្តីទីបានប្រាប់តាមទូរស័ព្ទថាការដោះលែងនេះគឺប្រធានគណៈបញ្ជាការឯកភាពស្រុកលោកមួងធីជាអ្នកបញ្ជាអោយដោះលែង។
ការនិយាយដូច្នេះត្រូវបានកូនចៅដែលជាមន្ត្រីតូចតាចលើកឡើងថាលោកអ៑ុនឌីគ្រាន់តែនិយាយយករួចខ្លួនប៉ុណ្ណោះ។ហើយក៏មានការលើកឡើងផងដែរថាបើសិនជាមិនបានលាភសក្ការៈពីឈ្មួញម្ចាស់ឈើទេនោះឡានដឹកឈើធ្នង់នេះប្រាកដជាត្រូវរឹបអូសជាក់ជាមិនខានឡើយ។
ដោយឡែកលោកមួងធីអភិបាលស្រុកឱរ៉ាល់មិនអាចសុំការពន្យល់បានទេដោយទូរស័ព្ទចូលច្រើនដងហើយមិនមានអ្នកលើកទទួល។ចំណែកលោកវុីសំណាងអភិបាលខេត្តកំពង់ស្ពឺបានប្រាប់ថាបើសិនជាមានករណីដូចការលើកឡើងខាងលើមែននោះលោកនឹងចាត់មន្ត្រីជំនាញអោយធ្វើការស្រាវជ្រាវករណីនេះឡើងវិញ។
លោកអភិបាលបន្តថាលោកបានសួរទៅអភិបាលស្រុកហើយលោកមួងធីប្រាប់ថាមិនបានទទួលសេចក្តីរាយការណ៍ពីខាងនគរបាលឡើយពាក់ព័ន្ឋករណីនេះ។
សួមរំលឹកថាបើទោះជាមានក្រុមបង្ការទប់ស្កាត់បទល្មើសព្រៃឈើនិងមន្ត្រីឧទ្យានុរ័ក្សនៃដែនជំរកសត្វព្រៃភ្នំឱរ៉ាល់យ៉ាងណាក្តីក៏បទល្មើសក្នុងដែនមួយនេះនៅតែកើតមានមិនដែលខានមួយថ្ងៃណាឡើយ។ការដែលឈ្មួញកាប់និងដឹកឈើចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់បានយ៉ាងងាយស្រួលហើយទាំងថ្ងៃបែបនេះធ្បើអោយមហាជនសង្ស័យថាបើអស់លោកនាយកដែននិងមប្ត្រីឧទ្យានុរ័ក្សមិនបើកដៃអោយក្រុមឈ្មួញនោះទេក្រុមឈ្មួញក៏មិនហ៑ានចូលធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះដែរ។ភាពព្រងើយកន្តើយរបស់ក្រុមមន្ត្រីឧទ្យានុរ័ក្សនេះហើយធ្វើអោយមជ្ឈដ្ឋានមហាជនដាក់ការសង្ស័យថាអស់លោកទាំងនោះអាចមានការពាក់ព័ន្ឋរឿងលាភសក្ការៈអ្វីមួយជាមិនខានជាមួយក្រុមឈ្មួញទើបបានជាបណ្តែតបណ្តោយអោយក្រុមឈ្មួញចូលកាប់និងដឹកឈើប្រណីតចេញពីដែនសមត្ថកិច្ចរបស់ខ្លួនដោយងាយបែបនេះ?
មជ្ឈដ្ឋានមហាជនបានសំណូមពរដក់លោកអភិបាលខេត្តសញមមេត្តាចាត់វិធានការយ៉ាងតឹងរឹុងចំពោះមន្ត្រូឧទ្យានុរ័ក្សោងបើបណ្តោយតទៅទៀតព្រឈើដែលជាជំរកសត្វព្រៃនេះច្បាស់ជាងលាយហិនហោចជាក់ជាមិនខានឡើយ។ក្នុងនេះផងដែរពលរដ្ឋក៏បានសំណូមពរដល់លោកឱមយិុនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមចាត់វិធានការលើមន្ហ្រីឧទ្យានុរ័ក្សនិងនាយកដែនជំរកសត្វព្តៃភ្នំឱរ៉ាល់នេះផងបើគ្មានការត្រួតពិនិត្យអធិការកិចហចលើក្រុមមន្ត្រីទាំងនេះទេនោះបទល្មើសព្តៃឈើនៅតែកើតមានដូចមុនដដែល។
ពាក់ព័ន្ឋនឹងការលើកឡើងថាលោកនាយកនិងមន្ហ្រីឧទ្យានុរ័ក្សបើកដៃអោយក្រុមឈ្មួញចូលកាប់និងដឹកឈើតាមអំពើចិត្តនេះដែរអ្នក្កពត៌មានយើងបានព្យាយាមួឦទាក់ទងសុំការបំភ្លឺពីលោកខនសុខុននាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ដែរនៅពេលដឹងថាជាអ្នកពត៌មាបលោកខនសុខុនក៏បិតទូរស័ព្តចោលតែម្តង ៕ សេនាស័ក្តិ