ខេត្តកណ្តាល ៖ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៨និង២០នាទី នៅក្នុងរោងចក្រខូសម៉ូ ដែលមានទីតាំង ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីហឹង្សាវាយតប់ រុញដួលបណ្តាលជនរងគ្រោះ១នាក់ដួលបោកក្បាលពីក្រោយ ទៅនិងម៉ាស៊ីនដេសន្លប់នៅនឹងកន្លែងកើតហេតុ រួចត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យសុខាបែកចាន ។
ជនរងគ្រោះមានឈ្មោះ ឆឹង សុវណ្ណ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មកររោងចក្រខូសស្មូ ដែលមានទីលំនៅភូមិ ជ័យ តាកួន ឃុំ រកាកោះ ស្រុក គងពិសី ខេត្តកំពង់ស្ពឺ ។
ជនបង្កឈ្មោះ ឈាង សុវណ្ណ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ៕ ស្អាងជ័យ
...