ឈើធ្នង់ជាច្រើនដុំដឹកតាមឡានតួរីស ឃាត់មួយចំអិនកំពឹសដោះលែងវិញ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ឈើធ្នង់ជាច្រើនដុំដែលឈ្មួញដឹកតាមឡានតួរីសចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ឆ្ពោះទៅកាន់ក្រុងច្បារមនត្រូវបានមន្ត្រីនគរបាលស្រុកឱរ៉ាល់ស្ទាក់ឃាត់ចាប់បានយកមកកាន់អធិការដ្ឋាននគរបាលស្រុកមិនបានមួយចំអិនកំពឹសផងស្រាប់តែលោកអធិការស្តីទីបញ្ជាអោយដោះលែងទៅវិញយ៉ាងរំភើយ។

ការចាប់ឡានឈើនេះធ្វើឡើងកាលពីថ្ងៃទី២៥ឧសភា២០១៧នៅតាមផ្លូវលេខ៤៤ស្ថិតក្នុងភូមិគោកឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ដោយឡែឡានដឹកឈើើនោះជាប្រភេទទួរីសពណ៌លឿងនិិិិងខ្មៅពាក់ស្លាកលេខភ្នំពេញ2H6281។
មន្ត្រីនគរបាលមួយរូូូូបបានអោយដឹងថាម្ចាស់ឈើធ្នង់ដែលដឹកតាមឡានចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ទាំងថ្ងៃនេះមានឈ្មោះឌីណាភេទស្រីអាយុប្រមាណ៣០ឆ្នាំមានទីលំនៅភូមិផ្សារកន្ទួតឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។ឈើទាំងអស់សុទ្ឋតែជាឈើប្រភេទធ្នង់ដឹកពេញទ្រុងតែម្តងតែមិនទាន់ដឹងចំនួននោះឡើយព្រោះក្រោយចាប់មិនបានប៉ុន្មាននាទីផងលោកអ៑ុនឌីជាអធិការស្តីទីបានបញ្ជាអោយដោះលែងឡានដឹកឈើនោះទៅវិញបាត់ទៅការធ្វើបែបនេះធ្វើអោយកូនចៅដែលជាមន្ត្រីតូចតាចអាក់អន់ចិត្តជាខ្លាំង។
មន្ត្រីដដែលបានបន្តថាដោយទទួលពត៌មានថាមានរថយន្ត១គ្រឿងជាប្រភេទទួរីសដឹកឈើប្រណីតប្រភេទធ្នង់ចេញពីដែនជំរកសត្វព្រៃភ្បំឱរ៉ាល់ឆ្ពោះទៅកាន់ក្រុងច្បារមនដែលមានម្ចាស់ឈ្មោះឌីណាជាអ្នករត់ការផ្លូចជាមួយសមត្ថកិច្ចនោះមន្ត្រីនគរបាលស្រុកក៏ចាំឃ្លាំមើលស្រាប់តែឃើញរថយន្តមុខសញ្ញាបើកចេញពីដែនជំរកសត្វព្តៃភ្នំឱរ៉ាល់ប្រាកដមែនភ្លាមនោះដែរកម្លាំងនគរបាលស្រុក៣នាក់បានចេញទៅស្ទាក់ឃាត់បានដោយអូសយកមកកាន់អធិការរដ្ឋានដើម្បីធ្វើកំណត់ហេតុដោយមានលោកអធិការស្តីទីអ៑ុនឌីលោកអធិការរង២រូបទៀតគឺលោកអនយុទ្ឋហុងនិងលោកប្រាក់មូលបានដឹងនិងឃើញផងដែរ។ក្រោយឃាត់បានហើយនោះលោកអធិការស្តីទីបានទាក់ទងរាយការណ៍ជូនលោកមួងធីជាអភិបាលស្រុកដើម្បីសុំគោលការណ៍បន្ត។
គេបានឃើញលោកអធិការស្តីទីនិងលោកអធិការរង២រូបទៀតនៅឈរនិយាយគ្នាជាមួយម្ចាស់ឈើឈ្នោះឌីណាមួយសន្ទុះដោយមានមេព្រៃ២នាក់ោងដែររំពេចនោះក៏ស្រាប់តែដោះលែងឡានឈើនោះទៅវិញបាត់ទៅ។ការដែលដោះលែងឡានដឹកឈើរបស់ឈ្មួញនៅនឹងមុខកូនចៅស្រស់ៗបែបនេះធ្វើអោយម្នាក់ៗមានការងឿងឆ្ងល់ជាខ្លាំងថាតើមានមូលហេតុអ្្វីបានជាឡានដឹកឈើនេះត្រូវបានដោះលែងដោយងាយស្រួលបែបនេះទៅវិញឬមួយមានអាថ៌កំបាំងនៅពីក្រោយការចាប់ឈើប្រណីតហើើយដោះលែែែែែងវិញបែបនេេះ។
បើតាមមន្ត្រីសង្កាត់រដ្ឋបាលព្តៃឈើសង្កែសាទបមួយរូបបានប្រាប់ពិតជាមានមន្ត្រីរដ្ឋបាលព្រៃឈើបានទៅដល់អធិការដ្ឋានស្រុកពិតមែនដោយសារតែមានមន្ត្រីនគរបាលទូរស័ព្ទប្រាប់ថាសូមអោយជំនាញរបស់លោកទៅទទួលយកឡានឈើដែលខាងនគរបាលស្រុកបានស្ទាក់ចាប់ផងតែពេលទៅដល់ស្រាប់តែលោកអ៑ុនឌីអធិការស្តីទីបាននិយាយថាលោកមកនទទួលខុសត្រូវនិងដឹងលឺនោះទេព្រោះកូនចៅជាអ្នកចាប់បើខាងមេព្រៃចង់អូសយកក៏យកទៅចុះតែលោកមិនចូលរួមដឹងលឺឡើយ។នៅពេលដែលលឺភាសារបស់លោកអធិការស្តីទីបែបនេះខាងលោកក៏បានដកថយត្រឡប់មកកន្លែងវិញព្រោះខាងនគរបាលមិនបានធ្វើឯកសារដកហូតនិងប្រគល់ដល់ខាងលោកឡើយ។
ពាក់ព័ន្ឋនឹងរឿងរ៉ាវចាប់ឡានឈើហើយដោះលែងវិញនេះដែរស្ត្រីម្នាក់ឈ្មោះឌីណាបានប្រាប់ថាបញ្ហានេះដោយសារកូនចៅដែលជាមន្ត្រីនគរបាលតូចតាចចង់កាច់កុងជាមួយគាត់ការដឹកឈើនេះគឺគាត់បានប្រាប់និងបង់លុយអោយមេៗអស់ហើយ។ស្ត្រីរូបនេេះនិយាយទាំងអំនួតថាត្រឹមកូនចៅគេកុំចង់លេងជាមួយគាត់មិនអាចគឺមិនអាចទៅរួចឡើយ។ចំណែកឯលោកអ៑ុនឌីអធិការស្តីទីបានប្រាប់តាមទូរស័ព្ទថាការដោះលែងនេះគឺប្រធានគណៈបញ្ជាការឯកភាពស្រុកលោកមួងធីជាអ្នកបញ្ជាអោយដោះលែង។
ការនិយាយដូច្នេះត្រូវបានកូនចៅដែលជាមន្ត្រីតូចតាចលើកឡើងថាលោកអ៑ុនឌីគ្រាន់តែនិយាយយករួចខ្លួនប៉ុណ្ណោះ។ហើយក៏មានការលើកឡើងផងដែរថាបើសិនជាមិនបានលាភសក្ការៈពីឈ្មួញម្ចាស់ឈើទេនោះឡានដឹកឈើធ្នង់នេះប្រាកដជាត្រូវរឹបអូសជាក់ជាមិនខានឡើយ។
ដោយឡែកលោកមួងធីអភិបាលស្រុកឱរ៉ាល់មិនអាចសុំការពន្យល់បានទេដោយទូរស័ព្ទចូលច្រើនដងហើយមិនមានអ្នកលើកទទួល។ចំណែកលោកវុីសំណាងអភិបាលខេត្តកំពង់ស្ពឺបានប្រាប់ថាបើសិនជាមានករណីដូចការលើកឡើងខាងលើមែននោះលោកនឹងចាត់មន្ត្រីជំនាញអោយធ្វើការស្រាវជ្រាវករណីនេះឡើងវិញ។
លោកអភិបាលបន្តថាលោកបានសួរទៅអភិបាលស្រុកហើយលោកមួងធីប្រាប់ថាមិនបានទទួលសេចក្តីរាយការណ៍ពីខាងនគរបាលឡើយពាក់ព័ន្ឋករណីនេះ។
សួមរំលឹកថាបើទោះជាមានក្រុមបង្ការទប់ស្កាត់បទល្មើសព្រៃឈើនិងមន្ត្រីឧទ្យានុរ័ក្សនៃដែនជំរកសត្វព្រៃភ្នំឱរ៉ាល់យ៉ាងណាក្តីក៏បទល្មើសក្នុងដែនមួយនេះនៅតែកើតមានមិនដែលខានមួយថ្ងៃណាឡើយ។ការដែលឈ្មួញកាប់និងដឹកឈើចេញពីដែនជំរកសត្វព្រៃភ្នំឱរ៉ាល់បានយ៉ាងងាយស្រួលហើយទាំងថ្ងៃបែបនេះធ្បើអោយមហាជនសង្ស័យថាបើអស់លោកនាយកដែននិងមប្ត្រីឧទ្យានុរ័ក្សមិនបើកដៃអោយក្រុមឈ្មួញនោះទេក្រុមឈ្មួញក៏មិនហ៑ានចូលធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងដែនជំរកសត្វព្រៃភ្នំឱរ៉ាល់នេះដែរ។ភាពព្រងើយកន្តើយរបស់ក្រុមមន្ត្រីឧទ្យានុរ័ក្សនេះហើយធ្វើអោយមជ្ឈដ្ឋានមហាជនដាក់ការសង្ស័យថាអស់លោកទាំងនោះអាចមានការពាក់ព័ន្ឋរឿងលាភសក្ការៈអ្វីមួយជាមិនខានជាមួយក្រុមឈ្មួញទើបបានជាបណ្តែតបណ្តោយអោយក្រុមឈ្មួញចូលកាប់និងដឹកឈើប្រណីតចេញពីដែនសមត្ថកិច្ចរបស់ខ្លួនដោយងាយបែបនេះ?
មជ្ឈដ្ឋានមហាជនបានសំណូមពរដក់លោកអភិបាលខេត្តសញមមេត្តាចាត់វិធានការយ៉ាងតឹងរឹុងចំពោះមន្ត្រូឧទ្យានុរ័ក្សោងបើបណ្តោយតទៅទៀតព្រឈើដែលជាជំរកសត្វព្រៃនេះច្បាស់ជាងលាយហិនហោចជាក់ជាមិនខានឡើយ។ក្នុងនេះផងដែរពលរដ្ឋក៏បានសំណូមពរដល់លោកឱមយិុនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយសូមចាត់វិធានការលើមន្ហ្រីឧទ្យានុរ័ក្សនិងនាយកដែនជំរកសត្វព្តៃភ្នំឱរ៉ាល់នេះផងបើគ្មានការត្រួតពិនិត្យអធិការកិចហចលើក្រុមមន្ត្រីទាំងនេះទេនោះបទល្មើសព្តៃឈើនៅតែកើតមានដូចមុនដដែល។
ពាក់ព័ន្ឋនឹងការលើកឡើងថាលោកនាយកនិងមន្ហ្រីឧទ្យានុរ័ក្សបើកដៃអោយក្រុមឈ្មួញចូលកាប់និងដឹកឈើតាមអំពើចិត្តនេះដែរអ្នក្កពត៌មានយើងបានព្យាយាមួឦទាក់ទងសុំការបំភ្លឺពីលោកខនសុខុននាយកដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ដែរនៅពេលដឹងថាជាអ្នកពត៌មាបលោកខនសុខុនក៏បិតទូរស័ព្តចោលតែម្តង ៕ សេនាស័ក្តិ
IMG-20170525-WA0007 IMG-20170525-WA0005

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print