រោងការដ៏ស្រស់ស្អាត ត្រូវបានខ្យល់បក់ប៉ើងទើលើបង្គោលភ្លើង

ចែករំលែក៖

ភ្នំពេញ ៖ គួរស្នេហ៍មួយគួបានរៀបអាពាហ៍ពិពាហ៍ហើយរៀបចំនូវពិធីសូត្រមន្តស្រាប់តែមានខ្យល់បក់ប៉ើងរោងការទៅទើលើបង្គោលភ្លើង ។ ហេតុការណ៍នេះបង្ករអោយមានភ្ញាក់ផ្អើលកាលពីរវេលាម៉ោង២នឹង៣០នាទីរសៀលថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៧ នៅតាមកំណាត់ផ្លូវបៃតុងព្រៃស ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។

បើតាមភពព័ត៍មានពីរកន្លែងបានប្រាប់អោយដឹងថា នៅមពេលកើតហេតុដោយមានរោងការរបស់គួស្នេហ៍មួយដែលកូនប្រុសមានឈ្មោះ រស់ ភារ៉េត នឹងកូនស្រីឈ្មោះលី លក្ខិណា រួចនូវពេលនោះដែលឪពុកម្ដាយទាំងសងខាងបានរៀបចំនូវពិធីសូត្រមន្ត ហើយនូវពេកនោះក៏ខ្យល់កន្ត្រាក់បក់មកយ៉ាងខ្លាំងបណ្ដាលអោយរោងការប៉ើងទៅទើលើបង្គោលភ្លើងនៅចញ្ចើមផ្លូវ តែមិនបង្ករអោយមនុស្សរងរបួសទេ ពួកគាត់បាននិយាយពីរមាត់មួយទៅមាត់ថានេះគ្រាន់តែជាថ្ងៃចូលរោងប្រសិនចំថ្ងៃសុីធំវិញមិនដឹងទៅជាយ៉ាងទេ ហើយនឹងមានមនុស្សរងរបួសជាច្រើនហើយមើលទៅ ព្រោះរោងដែលខ្យល់បក់ទៅទើលើបង្គោលភ្លើងនោះគឺសុទ្ធតែខ្សែរមេភ្លើងធំៗឆាប់នឹងងាយបង្ករអោយមនុសគ្រោះថ្នាក់ ក្នុងករណីនេះដែលក្រុមព័ត៍មានយើងមិនអាចទាក់ទងទៅកាន់ឪពុកម្ដាយកូនប្រុសកូនស្រីបានទេព្រោះតែពួកគាត់រវល់ ។

ក្រោយពីរកើតហេតុសមត្ថកិច្ចខណ្ឌដង្កោបានទាក់ទងទៅខាងអគីសុីន្នីអោយជួយបិតភ្លើងដើម្បីអោយអ្នកសាងសង់រោងការរុះរើយករោងមកសាងសង់ជាថ្មីវិញ ៕  ដោយ ៖ ភារ៉ា ដង្កោ

...

unnamed (1) unnamed (5) unnamed

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print