គ្រាន់តែសមត្ថកិច្ចស្តីបន្ទោសបន្តិចបន្តួចសោះ នាំគ្នាដេញវាយសមត្ថកិច្ចផ្អើលស្ទើរមួយខណ្ឌ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគបាលប៉ុស្តិ៍កាបធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមប័ក្ខពួក៥នាក់បន្ទាប់ពីធ្វើសកម្មភាព ដេញវាយបុរសម្នាក់ជាកម្លាំងនគរបាលប៉ុស្តិ៍កាកាបព្រោះតែរឿងស្តីបន្ទោសអោយបន្តិចបន្ទួចជនសង្ស័យខាងលើបានដេញវាយសមត្ថកិច្ចទៀតផងបង្កការភ្ញាក់ផ្អើលកាលពិវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៧ នៅក្រុម២ ភូមិប៉ប្រកជើង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះឃីន សំនៀង ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបជានគរបាល ស្នាក់នៅផ្ទះ៦៨ ផ្លូវលេខ២០០៥ ភូមិប៉ប្រកជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះសេន ចាន់ថា ភេទប្រុសអាយុ១៦ឆ្នាំ មុខរបកម្មក ស្នាក់នៅក្រុម៣ ភូមិប៉ប្រកជើង សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។ ចុះណែកប័ក្ខពួក៥នាក់ទៀតរត់គេចខ្លួនបាត់។

សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយកម៉ូទ័រមកសំអាតមុខផ្ទះបន្ទាប់មកស្រាប់តែឃើញជនសង្ស័យមានគ្នា៣នាក់ដើរមកហើយជនរងគ្រោះក៏បានស្តីអោយជនសង្ស័យខាងលើកុំអោយដើរប្រព្រិត្តិអំពើរដែលសង្គមមិនចូលចិត្ត។ ក្រោយមកជនសង្ស័យក៏ចេញទៅបាត់មួយសន្ទុះក្រោយមកជនសង្ស័យក៏នាំគ្នារបុស៦នាក់ប្រដាប់ដោយដុំថ្មនិងដំបងគ្រប់ដៃមកដេញវាយជនរងគ្រោះដោយឃើញដូចនេះជនរងគ្រោះក៏ដេញគេចខ្លួននិងប៉ោះដៃហៅសមត្ថកិច្ចប៉ុស្តិ៍មកអន្តរាគមន៍ឃាត់ជនសង្ស័យបានម្នាក់យកទៅសាកសួរ ៕  សុខាសែនជ័យ

...

0001

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print