បង្រ្កាបករណីប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន នៅផ្ទះសំណាក់យីហោ គីស្រីអូន ឃាត់ខ្លួន៦នាក់ រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទះសំណាក់យីហោ(គីស្រីអុូន)ជាទីតាំងប្រើប្រាស និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រូវកម្លាំងនគរបាលធ្វើការបង្រ្កាបឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ចំនួន ០៦នាក់ រួមទាំងវត្ថុតាង និងសម្ភារ។

លោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង២១ និង០២នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះសំណាក់យីហោ(គីស្រីអូន) ស្ថិតក្នុងភូមិ-ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងនោះកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ទី១ ឈ្មោះ អឿន សំអុល ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ និងទី២ ឈ្មោះ ឡុង ដារ៉ារិទ្ធិ ភេទប្រុស អាយុ ២៨ឆ្នាំ សញ្ជាតិខ្មែរ អ្វកទាំងពីនាក់រស់នៅភូមិ,ឃុំខាងលើ រួមទាំងដកហូតនូវវត្ថុតាងម្សៅក្រាមពណ៏សថ្លាសង្ស័យសារធាតុញៀនចំនួន ០៨កញ្ចប់តូចចំនួន ០៧កញ្ចប់ ធំ ០១កញ្ចប់ ទូរស័ពទូរស័ព្ទដៃចំនួន ០២គ្រឿង លុយចំនួន ១៦.៧៥០០រៀល ម៉ាសុីនថ្លឹងចំនួន ០១គ្រឿង ការបូបចំនួន ០១ និងកាំបិតឡាមចំនួន ០១។

លោក វរសេនីយ៍ត្រី ធាង ឡេងបន្តថា បន្ទាប់ពីធ្វើសាកសួរនៅអធិការដ្ឋាននគរបាលស្រុកវាលវែង លុះនៅថ្ងៃទី២៥ ខែឆ្នាំដដែល កម្លាំងបានធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ជនប្រើប្រាសចំនួន ០៤នាក់ទៀត ទី១ ឈ្មោះ ហេង រតនៈ ភេទប្រុស អាយុ ២០ឆ្នាំ សញ្ជាតិខ្មែរ ទី២ ឈ្មោះ ណៃ សី ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នអ្នកទាំងពីនាក់ រស់នៅភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ទី៣ ឈ្មោះ ឡុង រ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ សញ្ជាតិខ្មែរ និងទី៤ ឈ្មោះ ខុន ឌឿន ភេទប្រុស អាយុ ១៨ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នអ្នកទាំងពីនាក់ រស់នៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។

លោក អធិការនគរបាលស្រុកវាលវែងបន្តទៀតថា ចំពោះករណីខាងលើនេះ កម្លាំងជំនាញស្រុកវាលវែងបានបំពេញនីតិវិធីបញ្ជូនខ្លួនចំនួន ០២នាក់ រួមទាំងវត្ថុតាង និងសម្ភារ ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តអនុវត្តន៍បន្ត ចំណែកអ្នកប្រើប្រាស់ចំនួន ០៤នាក់ទៀត បានបំពេញនីតិវិធីធ្វើការអប់រំតាមគោលការថ្នាក់លើ៕

បឹុម ពិន

...

5c037256-8684-445a-bb34-046151b72755 5cc3cdc0-5ade-4fef-8ce6-bb86301f7a73 16c86f7f-9424-49ef-b87c-1e5d3c3a3e1e 343ab23d-47cd-4b21-87c0-9bcc6a1eca9d 2775a982-40d8-4275-bf17-23977753c862 bb11bafe-c851-459f-bebe-b45d2ce20289 f8579494-8798-435d-a27a-34c2b59012ad fd3f9278-5b41-46cd-a89f-f970d3c0b337

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print