សមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ១៤នាក់​បញ្ជូន​ទៅតុលាការ​ខេត្ត

ចែករំលែក៖

ខេត្តសៀមរាប ៖  កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំង ការិយាល័យនគរបាលក្រុង ចុះបង្ក្រាបករណី ចាត់ចែង ប្រើប្រាស់សារធាតុញៀន ខុសច្បាប់ រយៈ ពេល២ថ្ងៃ ឃាត់ខ្លួនក្រុមញៀនថ្នាំចំនួន១៤នាក់ បញ្ជូនមកកាន់ការិយាល័យជំនាញ ដើម្បីសួរនាំ ការចុះបង្ក្រាបករណីគ្រឿនញៀននេះ ចាប់ពីថ្ងៃទី២៤-២៥ ខែឧសភាឆ្នាំ២០១៧ ស្ថិតនៅ ចំនុច ក្នុងក្រុង/ខេត្តសៀមរាប ។

សមត្ថកិច្ចជំនាញបានអោយដឹងថា ជនសង្ស័យដែលកម្លាំងការិយាល័យជំនាញធ្វើការឃាត់ខ្លួនបានចំនួន១៤នាក់នោះមាន ទី១/ឈ្មោះ ម៉ៅ ពិសី ហៅ ម៉ាប់  ភេទប្រុសអាយុ១៧ឆ្នាំ  (ចាត់ចែង) ទី២/ឈ្មោះ យ៉ាន សីហា ភេទប្រុស អាយុ២៥ឆ្នាំមុខរបរគ្មាន (ចាត់ចែង) ទី៣/ឈ្មោះ យ៉ាន សុជាតិ ភេទប្រុស អាយុ២៩ឆ្នាំ (ចាត់ចែង)ទី៤/ ឈ្មោះ យ៉ាន ស៊ីឡាន ហៅ ង៉ ភេទប្រុសអាយុ២៣ឆ្នាំ (ចាត់ចែង) ទី៥/ឈ្មោះ ហុង សុភា ហៅហួរ ភេទប្រុស អាយុ១៧ឆ្នាំ (ចាត់ចែង))  ទី៦/ ឈ្មោះ សុខ សុវណ្ណ ភេទប្រុស អាយុ១៦ឆ្នាំ (ប្រើប្រាស់ទី៧/ ឈ្មោះ ហែន ឈី ភេទប្រុសអាយុ១៥ឆ្នាំ (ប្រើប្រាស់) ទី៨/ឈ្មោះ ហូរ តុលា ភេទប្រុស អាយុ១៤ឆ្នាំ (ប្រើប្រាស់)  ទី៩ /ឈ្មោះ សន សីហា ភេទប្រុស អាយុ១៧ឆ្នាំ (ប្រើប្រាស់) ទី១០/ ឈ្មោះ ឈឹង ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ (ប្រើប្រាស់) ទី១១/ ឈ្មោះ ម៉ាប់ ពេញ ភេទប្រុស អាយុ១៨ឆ្នាំ (ចាត់ចែង) ទី១២/ ឈ្មោះ ម៉ឹន តុលា ភេទប្រុស អាយុ១៨ឆ្នាំ (ចាត់ចែង) ទី១៣/ឈ្មោះ ឡេង លីណា ភេទប្រុស អាយុ៣២ឆ្នាំ និង ទី១៤/ឈ្មោះ ឆោម តារា ភេទប្រុសអាយុ២៣ឆ្នាំ ទាំង១៤នាក់មុខរបរមិនពិតប្រាកដ  រស់នៅស្រុក ក្រុង/ខេត្តសៀមរាប។

ក្រោយពេល ឃាត់ខ្លួន សមត្ថកិច្ចបានដកហូត: ទូរស័ព្ទដៃចំនួន២គ្រឿង និង ដាវ ចំនួន៥ដើម ផ្គាក់ ១ដើម និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន បច្ចុប្បន្ន ជនសង្ស័យទាំង១៤នាក់ ក្នុងនោះ៤នាក់ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅ មជ្ឈមណ្ឌលអប់រំនិងបន្សាបគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅផ្លូវទៅបារាយណ៍ទឹកថ្លា ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប។ ចំណែកជនសង្ស័យ ចំនួន១០នាក់ និង វត្ថុតាង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕  ប៊ុន រិទ្ធី

...

IMG_5884 IMG_5886 IMG_5897 IMG_5899 IMG_5892 IMG_5890 IMG_5889

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print