នគរបាលប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ភ្នំពេញះនៅ ថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៧ម៉ោង ១នឹង៣០នាទីនគរបាលបុ៉ស្តិ៍ទំនប់ទឹកឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀនខុសច្បាប់រួមនឹងថ្នាំញៀន២កញ្ចប់ធំ១កញ្ចូប់តូចត្រង់ចំណុចមុខស្ពានអកាសស្ទឹងមានជ័យ ផ្លូវ២៧១ សង្កាត់ ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ឃាត់ជនសង្ស័យ 2នាក់ 1 ឈ្មោះ  លាង ដែនភេទ ប្រុស អាយុ 37ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបរជួញដូរ គ្រ ញ  ។
2-ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ 17ឆ្នាំ ទីលំនៅមិន
ពិតប្រាកដ មុខរបរ គ្មាន បានត្រួតពិនិត្យរកឃើញថ្នាំញៀន
2កញ្ចប់ ធំ 1តូច 1សំភារះដកហូត ម៉ូតូ 1គ្រ ម៉ាក CU
Xi YAMAHA ស្លាកលេខ 1 X 1129pp ត+ម៉008116 និងទូរសព្ទ័ដៃ2គ្រ សាំសុង 1 ណូគា ខ្មៅ
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុជនសង្ស័យខាងលើកំពុងអង្គុយលើម៉ូតូម៉ាកCU
Xi YAMAHA  ពណ៍ខ្មៅ ពាក់ស្លាកលេខ1X.1129 នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាតតាមមូលដ្នានប្រទះឃើញដូចជាមានការសង្ស័យក៏បានឃាត់ខ្លួនឆែកឆេរទើបរកឃើញថ្នាំញៀន២កញ្ចប់ធំ១កញ្ចូប់១តូច។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចបុ៉ស្តិ៍ទំនប់ទឹកនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី៕

...

IMG_3604

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print