ចោរលួចម៉ូតូបានសម្រេចគេចខ្លួនបាត់៣ថ្ងៃ ជាប់ខ្នោះដៃសមត្ថកិច្ច ខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដាក់កម្លាំងឆែកឆេអាវុធជាតិផ្ទុះ តាមផ្លូវសាធារណៈ រហូតឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់បានភ្លាមៗ ខណៈដែលជនសង្ស័យរូបនេះបានធ្វើសកម្មភាពកាច់កម៉ូតូរបស់ប្រជាពលរដ្ឋ ដែលចតទុកនៅមុខផ្ទះ នៅក្នុងខណ្ឌដូនពេញ បានសម្រេចហើយព្យាយាមគេចខ្លួនបាន៣ថ្ងៃក្រោយមក ។

12080945_905097196212008_894115789_n

ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញ ឆ្នាំ២០១៥ នៅចំណុចផ្លូវលេខ ២១៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌដូនពេញ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុខពេលឃាត់ខ្លួនជសង្ស័យនេះ គឺមានបក្ខពួក៣នាក់ បាននាំគ្នាមកធ្វើសកម្មភាព កាច់ម៉ូតូមួយគ្រឿងម៉ាកស៊ុយសីុគី និច នៅក្នុងខណ្ឌដូនពេញ បានសម្រេចហេីយព្យាយាមគេចខ្លួន បានរយៈពេលបីថ្ងៃមក ។ លុះដល់ថ្ងៃឃាត់ខ្លួនខាងលេី ជនរងគ្រោះឃេីញភិនភាគម៉ូតូរបស់ខ្លូន នៅជនសង្ស័យកំពុងតែជិះម៉ូតូចូលមកខណ្ឌទួលគោក ក៏ប្រទះជាមួយកម្លាំងសមត្ថកិច្ច ដែលកំពុងដាក់ទីតាំងឆែកឆេអាវុធជាតិផ្ទុះនៅចំណុចផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូ១ ក៏ចាប់ជនសង្ស័យនេះបានភ្លាមៗតែម្តង ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបញ្ជូនជនសង្ស័យ ទៅឃុំុបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ។ ចំណែកឯជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេព្រោះសមត្ថកិច្ចមិនទាន់ឲ្យដើម្បីសាកសួរនិងធ្វេីការស្រាវជ្រាវ តាមចាប់បក្ខពួកបន្តទៀត ៕

12042052_905097176212010_1919641526_n

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print