ប្រុសស្រីចំនួន៧នាក់ត្រូវបានកម្លាំងអធិការនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនបន្ទាប់ពីពួកគេប្រមួលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់

ចែករំលែក៖

ភ្នំពេញ៖ ប្រុសស្រីចំនួន៧នាក់ត្រូវបានកម្លាំងអធិការនគរបាលខណ្ឌសែនសុខសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាចុះចាប់និងឃាត់ខ្លួនខណៈដែលក្រុមខាងលើកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះសំណាក់។

12081475_905097282878666_1114072741_n

ហេតុការណ៍ឃាត់ខ្លួនក្រុមខាងលើធ្វើឡើងកាលពីម៉ោង១២និង៣០នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥នៅក្នុងផ្ទះសំណាក់ឆាយហេង ក្រុម11 ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្នុងប្រតិបត្តការណ៍ខាងលើនេះដឹកនាំដោយលោក ម៉ក់ ហុង អធិការខណ្ឌសែនសុខ លោក សុខ សុផល នាយប៉ុស្តិ៍ទឹកថ្លានិងមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះបានធ្វើការឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនបាន០៧នាក់ ស្រី03នាក់ និងដកហូតសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាមុខឃាត់ខ្លួនក្រុមជនប្រើប្រាស់គ្រឿងញៀនខាងលើ គឺដោយមានការសហការល្អពីតំណាងខាងផ្ទះសំណាក់បានផ្តល់ព័ត៌មានមកសមត្ថកិច្ចថានៅក្នុងបន្ទប់ផ្ទះសណណាក់ ខ្លួនមានក្រុមក្មេងៗមកជួលបន្ទប់ស្នាក់នៅនិងប្រមូលផ្តុំគ្នាដើម្បីសេពនិងប្រើប្រាស់គ្រឿងញៀនទើបកម្លាំងសមត្ថកិច្ចដឹកនាំដោយលោក ម៉ក់ ហុង អធិការខណ្ឌបានដឹកនាំកម្លាំងចុះទៅបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនបាន០៧នាក់ខាងលើតែម្តង ។

ជនសង្ស័យទី១.ឈ្មោះអូន ហ៊ន ភេទប្រុស អាយុ៣០ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្ មីខណ្ឌសែនសុខ ទី២.ឈ្មោះរី អូន ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី៣.ឈ្មោះចាន់ ស៊ីណាក់ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរបើកបរ ស្នាក់នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ទី៤.ឈ្មោះនៅ យ៉ា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៥.ឈ្មោះជួន សាម៉ូក ភេទស្រី អាយុ១៩ឆ្នាំមុខរបរលក់កាហ្វេ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទី៦.ឈ្មោះថេត សុគន្ធាណា ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងទី៧.ឈ្មោះគី ស្រីមួយ ភេទស្រី អាយុ១៨ឆ្នាំមុខរបរនៅផ្ទះ ស្នាក់នៅភូមិត្រពាំងខ្ចៅ ឃុំរាមអណ្តើក ស្រុកគិរីវង្ស ខេត្តតាកែវ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននិងសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕

12086982_905097296211998_6850360_n 12067211_905097279545333_392556154_n

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print