ក្រុម​គ្រួសារ​ស្នើសុំឲ្យ​សមត្ថកិច្ច​ជួយ​ស៊ើបអង្កេត​លើ​ករណី​ស្នាម​របួស​កូនស្រី​របស់​គាត់​ ដែល​សង្ស័យ​ថា​ មិនមែន​ជា​គ្រោះថ្នាក់​ចរាចរណ៍

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ បុរស​ម្នាក់​ដែល​ជាឪពុក​ក្មេង​ស្រី​រង​គ្រោះ​បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​ឡើង​វិញ ​អំពី​ស្លាកស្នាម​របួស​របស់​កូនស្រី​គាត់​ ដែល​មានការ​សង្ស័យ​មិនមែន​ជា​ស្លាកស្នាម​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ទេ​ ។​ ​

12053331_1691811104365237_2108543748_n

បុរស​ឈ្មោះ​ ដួង​ ហៀ​ប​ អាយុ​៤១​ឆ្នាំ​ ជា​ឪពុក​យុវតី​រង​គ្រោះ​ អោយ​ដឹង​ថា​ បច្ចុប្បន្ន​មក​សុំ​ផ្ទះ​គេ​ស្នាក់​នៅ​ ធ្វើ​ជាកម្មករ​សំណង់​ ក្នុង​ម៉ុង​បារាំង​ សង្កាត់​ប្អេ​រ​ ក្រុង​កំពង់ឆ្នាំង​ដើម្បី​ធ្វើ​ជា​កម្មករ​សំណង់​​ ហើយ​គ្រួសារ​របស់​គាត់​ មាន​ទីលំនៅ​ក្នុងភូមិ​អូ​បា​ក្រង​ ឃុំ​បន្ទាយ​ដី​ ស្រុក​កណ្តៀង​ ខេត្តពោធិសាត់​ ។​

​បុរស​រូប​នេះ​បានអោយ​ដឹង​ទៀត​ថា​ កាលពី​យប់​ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០១៥​ កូនស្រី​របស់​គាត់​ ឈ្មោះ​ដួង​ ស្រី​ហូ​ អាយុ​១៤​ឆ្នាំ​ ជា​កូន​ទី​២​ ក្នុង​ចំណោម​បងប្អូន​៦​នាក់​ បាន​សុំ​គាត់​ ទៅ​មើល​ការ​ប្រគុំ​តន្ត្រី​ និង​ តាំង​ពិ​ពណ៌​ នៅ​ទីលាន​បាល់ទាត់​ (​ស្តា​ត​ចាស់​)​ ក្បែរ​វត្ត​ធម្មយុត្តិ​ ។​ ស្រាប់តែ​នៅ​វេលា​ម៉ោង​ជិត​២​ កណ្តាល​អ​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ស្រាប់តែ​មាន​គេ​មក​ប្រាប់​ថា​ កូនស្រី​របស់​គាត់​គ្រោះថ្នាក់​ចរាចរណ៍​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ បាន​រង​របួស​ដោយ​ប្រេះស្រាំ​លលាដ៍ក្បាល​យ៉ាង​ធ្ងន់​​ ។​

យុវតី​រង​គ្រោះ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នា​ពេល​យប់​ដោយ​ត្រូវ​ម៉ូតូ​បុក​ ក្នុង​ខ​ណៈ​ដែល​ពួក​គេ​នាំ​គ្នា​ដើរ​តាម​ផ្លូវ​ត្រឡប់​មក​ពី​មើល​ការ​ប្រគុំ​តន្ត្រី​ទៅ​ផ្ទះ​វិញ​ ។​ ដោយសារ​ស្ថានភាព​ធ្ងន់ ក្រុម​គ្រូពេទ្យ​ បាន​សម្រេច​បញ្ជូន​កូនស្រី​គាត់​ ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ តែ​ក្នុង​ពេល​នោះ​ស្ថានភាព​ជីវភាព​មិន​អាច​ទៅ​រួច​ ម្ចាស់ផ្ទះ​ជួល​បាន​រៃ​អង្គាស​លុយ​គ្នា​នៅ​ក្នុងភូមិ​ ដើម្បី​បាន​នាំ​កូនស្រី​យក​ទៅ​ពេទ្យ​ភ្នំពេញ​ ។​ ​

លោក​ដួង​ ហៀ​ប​ បានអោយ​ដឹង​ទៀត​ថា​ កូនស្រី​របស់​គាត់​ បាន​រង​របួស​ប្រេះស្រាំ​ លលាដ៍​ នៅ​ត្រង់​កណ្តាល​ក្បាល​ ប៉ុន្តែ​ខ្លួនប្រាណ​របស់​នាង​ទាំងមូល​មិន​មាន​ស្លាកស្នាម​របួស​អ្វី​ឡើយ​ សូ​ម្បី​តែ​រលាត់ស្បែក​បន្តិច​ក៍​គ្មាន​ដែរ​ ហើយ​ចំណុច​មួយទៀត​ នៅ​ពេល​សុង​ទឹកនោម​ ស្រាប់តែ​ពេទ្យ​ឃើញ​ដាច់​រលាត់​ទ្វារមាស​របស់​កូនស្រី​គាត់​ និង​មាន​ហូរ​ឈាម​ទៀត​ផ​ងដែរ​ ដែល​ករណី​នេះ​ធ្វើ​អោយ​មានការ​សង្ស័យ​ថា​ វា​មិនជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ អាច​ជា​ករណី​ផ្សេង​វិញ​ ដូច្នេះ​ស្នើ​សុំ​អោយ​សមត្ថកិច្ច​ជួយ​មេត្តា​ស្រាវជ្រាវ​ និង​ ស៊ើបអង្កេត​ករណី​នេះ​ ឡើង​វិញ​ ៕

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print