ប្រជ្រៀត​ជាន់​លើ​គ្នា​នៅ​ព្រះ​វិហារ​Mecca​ធ្វើ​ឲ្យ​វិវាទ​រវាង​អី​រ៉​ង ​នឹង​អា​រ៉ាប​កាន់តែ​ខ្លាំង​ឡើង

ចែករំលែក៖

អី​រ៉​ង​ និង​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត​ ធ្លាប់​មាន​ទំនាក់ទំនង​មិនល្អ​នឹង​គ្នា​ ដោយសារ​តែ​ការ​ដណ្តើម​ឥទ្ធិ​ពល​នៅ​ក្នុង​តំបន់​។​ ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​នៅ​ព្រះ​វិហារ​ Mecca​ កាលពី​ថ្ងៃ​ទី​២៤ ​ខែកញ្ញា​ កន្លង​មក​សម្លាប់​មនុស្ស​ដល់​ទៅ​២​ពាន់​នាក់​ធ្វើ​ឲ្យ​វិវាទ​ប្រទេស​ទាំង​ពីរ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត​។​ ​

dew (3)

មេដឹកនាំ​ជាន់ខ្ពស់​អី​រ៉​ង​ លោក​ Ali​ Khamenei​ មាន​ប្រសាសន៍​ថា​ «​ខ្ញុំ​សើ្នរ​ដល់​អា​រ៉​ប៊ី​សា​អូ​ឌិ​ត​ត្រូវ​តែ​សុំ​ទោស​ពី​ហេតុ​ការ​ប្រជ្រៀត​ជាន់​លើ​គ្នា​នៅ​ព្រះ​វិហារ​Mecca​។​ អា​រ៉ា​ប៊ី​អា​អូ​ឌិ​ត​រៀបចំ​មិន​បាន​ល្អ​ គ្មាន​សុ​វត្ថិ​ភាព​ ចំណុច​ទាំងនោះ​ តើ​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត​មាន​សមត្ថ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ពិធី​ព្យុះ​ហយា​ប្រចាំឆ្នាំ​ដែរ​ឬទេ​?» ​

រដ្ឋមន្ត្រី​ការ​បរទេស​សា​ឌី​អា​រ៉ា​ប៊ី ​លោក​ Adel​ Al​ Jubeir​ បញ្ជា​ក់ថា​ «​សាវ​ឌី​អា​រ៉ា​ប៊ី​តែងតែ​យកចិត្តទុកដាក់​ធានា​ដល់​សុ​វត្ថិ​ភាព​ដល់​អ្នកចូលរួម​ធ្វើ​ព្យុហយា​ត្រា​ទៅ​កាន់​ព្រះ​វិហារ ​Mecca​។​ ប៉ុន្តែ​អី​រ៉​ង​បាន​ប្រើប្រាស់​សកម្មភាព​ខាងលើ​ដូច​ជា​កូន​អ៊ុ​ក​នយោបាយ​សម្រាប់​វាយប្រហារ​ទៅ​លើ​សា​ឌី​អា​រ៉ា​ប៊ី​ ។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ អា​រ៉ា​ប៊ី​លោក​ Khalid​ Al​ Falih​ បញ្ជា​ក់ថា​ ក្រុម​សន្តិសុខ​កំពុង​តែ​ស្រាវជ្រាវ​ហេតុ​ការ​ណ៍ខាងលើ​ ដើម្បី​បញ្ជា​ក់​ឲ្យ​បាន​ច្បាស់​ពី​មូលហេតុ​បង្ក​ឲ្យ​មាន​ហេតុ​ការ​ណ៍ខាងលើ​កើតឡើង​។​ ​

អី​រ៉​ង​ និង​អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត​តែងតែ​ប្រ​ជែ​ង​គ្នា​ដណ្តើម​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ រាល់​សកម្មភាព​ទាំងឡាយ​របស់​អា​រ៉ាប​ តែងតែ​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អី​រ៉​ង​ ពិសេស​នៅ​ក្នុង​ការ​វាយប្រហារ​តាម​ដែនអាកាស​ទៅ​លើ​ប្រទេស​យេ​មែន​សម្លាប់​មនុស្ស​ជា​ច្រើន​ក្នុង​នោះ​មាន​ពលរដ្ឋ​ស្លូតត្រង់​ផង​ដែរ​ ៕

dew (1)ATTENTION EDITORS - VISUAL COVERAGE OF SCENES OF DEATHRescue workers carry the body of a Muslim pilgrim after a stampede at Mina, outside the holy Muslim city of Mecca, September 24, 2015. At least 717 pilgrims from around the world were killed on Thursday in a crush outside the Muslim holy city of Mecca, Saudi authorities said, in the worst disaster to strike the annual haj pilgrimage for 25 years. Picture taken September 24, 2015. REUTERS/Stringer TEMPLATE OUT      TPX IMAGES OF THE DAY

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print