ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​នៅ​ច្បារ​អំពៅ​២

ចែករំលែក៖

ភ្នំពេញ​៖ ជនអន្តោប្រវេសន៍​ វៀតណាម​ចំនួន​១២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំនុច​ភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារ​អំពៅ​ទី​២​ ខណ្ឌ​ច្បារ​អំពៅ​ ។​

IMG-20150929-WA0071

​ប្រតិបត្តិការ​ថ្មី​នេះ​ដឹកនាំ​ ដោយ​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​ កម្លាំង​ នគរបាល​មូលដ្ឋាន​ និង​មាន​ ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង​ អម​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​ ។​ ​ជនបរទេស​អន្តោប្រវេសន៍​ ទាំង​១២​នាក់​នេះ​សុទ្ធតែ​ជា​ជនជាតិ​វៀតណាម​ ស្រី​៥​នាក់​ ត្រូវ​បញ្ជូន​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​សាកសួរ​និង​ត្រួតពិនិត្យ​ឯកសារ​ពាក់ព័ន្ធ​ ។​ ​

តាម​ការ​អោយ​ដឹង​ពី​នគរ​ បាល​អន្តោប្រវេសន៍​បាន​ប្រាប់​ថា​ ជនជាតិ​វៀតណាម​ ទាំង​១២​នាក់​អាច​ប្រឈម​មុខ​និង​ការ​បណ្តេញ​ពី​ប្រទេស​កម្ពុជា​ប្រសិនបើ​សមត្ថកិច្ច​រក​ឃើញ​ថា​គ្មាន​ឯកសារ​គ្រប់គ្រាន់​ស្រប​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា​ ។​

ដោយឡែក​អ្នក​ដែល​ហួស​សុពលភាព​ទិដ្ឋាការ​និង​ធ្វើការ​ផាកពិន័យ​១​ថ្ងៃ​៥​ដុល្លារ​ ប្រសិនបើ​រក​ឃើញ​គ្មាន​សៀវភៅ​ចេញ​ដោយ​ក្រសួង​ការ​សម្គាល់ថា​ជា​ពលករ​បរទេស​ទេ​នោះ​ ក៍​ប្រឈម​មុខ​និង​ការ​ ផាកពិន័យ​ផង​ដែរ​ចំនួន​៥០​ម៉ឺន​រៀល​ ហើយ​ទឹកប្រាក់​បាន​មក​ពី​ ការ​ផាកពិន័យ​គឺ​បង់​ចូល​រដ្ឋ​ ៕​

IMG-20150929-WA0072 IMG-20150929-WA0073 IMG-20150929-WA0068

...

ដោយ៖ សណ្តោស​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print