អីរ៉ង និងអារ៉ាប៊ីសាអូឌិត ធ្លាប់មានទំនាក់ទំនងមិនល្អនឹងគ្នា ដោយសារតែការដណ្តើមឥទ្ធិពលនៅក្នុងតំបន់។ ការប្រជ្រៀតជាន់លើគ្នានៅព្រះវិហារ Mecca កាលពីថ្ងៃទី២៤ ខែកញ្ញា កន្លងមកសម្លាប់មនុស្សដល់ទៅ២ពាន់នាក់ធ្វើឲ្យវិវាទប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀត។
មេដឹកនាំជាន់ខ្ពស់អីរ៉ង លោក Ali Khamenei មានប្រសាសន៍ថា «ខ្ញុំសើ្នរដល់អារ៉ប៊ីសាអូឌិតត្រូវតែសុំទោសពីហេតុការប្រជ្រៀតជាន់លើគ្នានៅព្រះវិហារMecca។ អារ៉ាប៊ីអាអូឌិតរៀបចំមិនបានល្អ គ្មានសុវត្ថិភាព ចំណុចទាំងនោះ តើអារ៉ាប៊ីសាអូឌិតមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើពិធីព្យុះហយាប្រចាំឆ្នាំដែរឬទេ?»
រដ្ឋមន្ត្រីការបរទេសសាឌីអារ៉ាប៊ី លោក Adel Al Jubeir បញ្ជាក់ថា «សាវឌីអារ៉ាប៊ីតែងតែយកចិត្តទុកដាក់ធានាដល់សុវត្ថិភាពដល់អ្នកចូលរួមធ្វើព្យុហយាត្រាទៅកាន់ព្រះវិហារ Mecca។ ប៉ុន្តែអីរ៉ងបានប្រើប្រាស់សកម្មភាពខាងលើដូចជាកូនអ៊ុកនយោបាយសម្រាប់វាយប្រហារទៅលើសាឌីអារ៉ាប៊ី ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អារ៉ាប៊ីលោក Khalid Al Falih បញ្ជាក់ថា ក្រុមសន្តិសុខកំពុងតែស្រាវជ្រាវហេតុការណ៍ខាងលើ ដើម្បីបញ្ជាក់ឲ្យបានច្បាស់ពីមូលហេតុបង្កឲ្យមានហេតុការណ៍ខាងលើកើតឡើង។
អីរ៉ង និងអារ៉ាប៊ីសាអូឌិតតែងតែប្រជែងគ្នាដណ្តើមឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ រាល់សកម្មភាពទាំងឡាយរបស់អារ៉ាប តែងតែទទួលរងការរិះគន់យ៉ាងខ្លាំងពីអីរ៉ង ពិសេសនៅក្នុងការវាយប្រហារតាមដែនអាកាសទៅលើប្រទេសយេមែនសម្លាប់មនុស្សជាច្រើនក្នុងនោះមានពលរដ្ឋស្លូតត្រង់ផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត