សមត្ថកិច្ចបង្រ្កាបបទល្មើសគ្រឿងញៀននៅក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ២នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ត្រូវបានធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងពេលដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើប្រាស់ និង ចែកចាយថ្នាំញៀន កាលពីល្ងាចថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលធ្វើការឃាត់ខ្លួនេះ ម្នាក់ឈ្មោះចយវាសនា ប្រុសអាយុ៣២ឆ្នាំ មានទីលំនៅភូមិទី៧សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។ និងម្នាក់ទៀតឈ្មោះឌី រតនា ប្រុសអាយុ ២៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា។ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច វត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនប្រភេទម៉ាទឹកកក ១កញ្ចប់ , ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង សម្ភារះវេចខ្ចប់នឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

សមត្ថកិច្ចបានអោយដឹងថា ការឃាត់ខ្លួននេះគឺបន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ស្តីពីសកម្មភាពក្រុមជនសង្ស័យដែលតែង ណាត់ជួបគ្នាចែកចាយ និង ប្រើប្រាស់ថ្នាំញៀន នៅមូលដ្ឋាននេះ ទើបកម្លាំងសមត្ថកិច្ច នគរបាលក្រុង សហការជាមួយកម្លាំងជំនាញព័ទ្ធចាប់បានតែម្តង ។

ជនសង្ស័យត្រូវបានកសាងសុំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

18740787_1861450497405390_5930569443307097799_n 18698358_1861450427405397_1653113767686903328_n unnamed (1) unnamed 18740084_1861450407405399_85135780522095060_n

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print