សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់លួចឆក់យ៉ាងសកម្មនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាលួច ឆក់ និងកាច់សោករម៉ូតូយ៉ាងសកម្មនៅក្រុងរាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ដេញស្ទាក់ចាប់បាន កាលពីវេលាម៉ោងជិត២រសៀលថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវបេតុងក្បែរវត្តខ្ទរស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញ។

image4

សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកលៀបបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើទី1ឈ្មោះហេង បូរ៉ា ហៅនី ភេទប្រុស អាយុ26ឆ្នាំ មុខរបរធ្វើចំការ ស្នាក់នៅផ្ទះជួលម្តុំផ្សារសាំហាន់ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានស្រុកកំណើតភូមិផ្លាក់សំរោង ឃុំដាស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបក្ខពួកម្នាក់ទៀតឈ្មោះប៉េង ពៅ ភេទប្រុសអាយុ24ឆ្នាំ មុខរបរធ្វើចំការស្នាក់នៅផ្ទះជួលជាមួយគ្នា មានស្រុកកំណើតនៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ សមត្ថកិច្ចបន្តថា ក្រោយពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបានម៉ូតូសេ125មួយគ្រឿង ពណ៌ខ្មៅ សេរី2015 គ្មានស្លាកលេខ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោងជាង១រសៀលថ្ងៃទី29 ខែកញ្ញានេះ កម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ បើកម៉ូតូល្បាតក្នុងមូលដ្ឋានលុះល្បាតមកដល់ចំណុចម្តុំជ្រោះបាត់ស្នេហ៍ឃើញជនសង្ស័យ2នាក់ជិះម៉ូតូម៉ាកហុងដាខ្មៅសេរី2015មួយគ្រឿង គ្មានលេខ សមត្ថកិច្ចយើងសង្ស័យហៅសួរស្រាប់តែពួកគេព្យាយាមជិះគេចខ្លួនហើយត្រូវបានកម្លាំងជិះដេញតាមរហូតចាប់បាននៅត្រង់ចំណុចខាងលើរួចនាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារធ្វើការសួរនាំ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី ៕

image3

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print