ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ស្រឡាញ់​ និង​យកចិត្តទុកដាក់​ចំពោះ​កុមារ​កំព្រា

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​ ១៩​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៥​ ក្រុម​ស្ម័គ្រចិត្ត​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ ដែល​ដឹកនាំ​ដោយ​ លោក​ James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​នាំ​យក​កាបូប​ដាក់​សៀវភៅ​ សៀវភៅសរសេរ​ ប៊ិ​ច​ និង​ថវិកា​មួយ​ចំនួន​ដើម្បី​ចែក​ជូន​ដល់​កុមារ​កំព្រា​ដែល​កំពុង​រស់នៅ​ក្នុង​អង្គការ​អភិវឌ្ឍន៍​កុមារ​ និង​សហគមន៍​ក្រីក្រ​ ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​ កុមារ​ទាំងនោះ​មាន​ទឹកមុខ​ញញឹម​រីករាយ​បន្ទាប់​ពី​ទទួល​បាន​សម្ភារៈ​សិក្សា​ និង​ថវិកា​ពី​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​។​

IMG_7858

​លោក​ James​ Ma​ នាយក​ផ្នែក​ទំនាក់ទំនង​បុគ្គលិក​ និង​ការងារ​សង្គម​ណា​ហ្គា​វើ​ល​ បាន​មាន​ប្រសាសន៍​ថា​ “​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​ចែក​សម្ភារៈ​សិក្សា​ទៅ​ដល់​កុមារ​ក្រី​ក្រី​ដែល​មិន​មាន​លទ្ធភាព​ទិញ​សម្ភារៈ​សិក្សា​ដោយ​ខ្លួន​គេ​នៅ​តាម​បណ្តា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​។​ យើង​ខិតខំ​ព្យាយាម​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​បង្កើត​បរិយាកាស​សិក្សា​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​កុមារ​ដើម្បី​ឲ្យ​ពួក​គេ​អាច​កសាង​ទំនុកចិត្ត​ បើ​ទោះបីជា​ស្ថានភាព​បច្ចុប្បន្ន​របស់​ពួក​គេ​មានការ​លំបាក​យ៉ាងណា​ក៏​ដោយ​។​ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ យើង​សង្ឃឹមថា​ កុមារ​ទាំងនោះ​ នឹង​កាន់​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ខ្លួន​ និង​សម្រាប់​អនាគត​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ​”​។​ ​

លោក​ ប៊ូ​ សំអាត​ តំណាង​ឲ្យ​អង្គការ​អភិវឌ្ឍន៍​កុមារ​ និង​សហគមន៍​ក្រីក្រ​ បាន​មាន​ប្រសាសន៍​ថា​ “​យើង​សប្បាយ​រីករាយ​ណាស់​ដែល​ឃើញ​បុគ្គលិក​របស់​ក្រុមហ៊ុន​ណា​ហ្គា​វើ​លម​ក​ទី​នេះ​ដើម្បី​ជួយ​កុមារ​របស់​យើង​។​ នេះ​គឺជា​លើក​ទី​៣​ហើយ​ ដែល​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​បាន​មក​ទស្សនកិច្ច​ និង​បាន​ឧបត្ថម្ភ​សម្ភារៈ​ចាំបាច់​មួយ​ចំនួន​ដល់​កុមារ​កំព្រា​ដែល​រស់នៅ​ទី​នេះ​។​

នា​ពេល​បច្ចុប្បន្ន​នេះ​ អង្គការ​អភិវឌ្ឍន៍​កុមារ​ និង​សហគមន៍​ក្រីក្រ​ កំពុង​តែ​ជួប​ប្រទះ​នូវ​ការ​ខ្វះខាត​ថវិកា​ ដូចនេះ​ហើយ​យើង​មានការ​ខ្វះខាត​នូវ​ការ​គាំទ្រ​លើ​ការ​អប់រំ​របស់​កុមារ​។​ ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ បាន​មក​ និង​បាន​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ និង​ថវិកា​មួយ​ចំនួន​ដល់​កុមា​របស់​យើង​។​ វា​មាន​ន័យ​ខ្លាំង​ណាស់​ចំពោះ​ពួក​យើង​។​ យើង​មក​ទី​នេះ​ដើម្បី​ជួយ​កុមារ​កំព្រា​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​។​ កុមារ​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​គេ​ គឺ​មាន​ផ្ទុកមេរោគ​អេ​ដស៍​។​ យើង​សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​ចំពោះ​សណ្តាន​ចិត្តល្អ​របស់​ពួក​គេ​ដែល​បាន​ជួយ​គាំទ្រ​ការងារ​របស់​យើង​”​។​ ​លោក​ ស៊ី​ម​ ចិន​ បុគ្គលិក​ណា​ហ្គា​វើ​ល​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​បាន​មាន​ប្រសាសន៍​ថា​ “​កុមារ​ទាំងនេះ​គឺ​ប្រៀប​ដូច​ជា​កូន​របស់​យើង​ដែរ​។​ យើង​ស្រឡាញ់​ និង​យកចិត្តទុកដាក់​ចំពោះ​ពួក​គេ​។​

យើង​រីករាយ​ណាស់​ដែល​បាន​មក​លេង​សួរសុខទុក្ខ​ពួក​គេ​ ហើយ​បាន​ឧបត្ថម្ភ​សម្ភារៈ​សិក្សា​ និង​កាបូប​ដាក់​សៀវភៅ​ដល់​ពួក​គេ​។​ យើង​ក៏​បាន​លើកទឹកចិត្ត​ពួក​គេ​ឲ្យ​រស់នៅ​ប្រកបដោយ​សុទិដ្ឋិនិយម​ និង​ព្យាយាម​រៀនសូត្រ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​អនាគត​ភ្លឺស្វាង​របស់​ខ្លួន​។​ ខ្ញុំ​ពិតជា​ចូល​ចិត្ត​កម្មវិធី​ដែល​រៀបចំ​ដោយ​ណា​ហ្គា​វើ​ល​បេះដូង​សប្បុរស​នេះ​ណាស់​”​ ៕​

IMG_7800

...

ដោយ៖ ស​ ដា​រ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print