តូច ស្រីពេជ្រហៅកូនស្រីពីអាមេរិកមកធ្វើខួបនៅស្រុកខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង តូច ស្រីពេជ្រ បានរៀបចំពិធីខួបកំណើតកូនស្រីវ័យ៩ឆ្នាំរបស់ខ្លួនកាលពីរាត្រីថ្ងៃទី២៦ខែឧសភា នៅក្នុងបរិវេនភោជនីយដ្ឋានវីហ្វ្រេន។ ពិធីខួបកំណើតនេះក៏ត្រូវត្រូវបានធ្វើឡើងក្រោយពីកូនស្រីនាងធ្វើដំណើរមកពីសហរដ្ឋអាមេរិក។

ពីរឆ្នាំហើយដែលកូនស្រីបណ្តូលចិត្តរបស់អ្នកនាង តូច ស្រីពេជ្រ ចេញទៅរស់នៅនិងបន្តការសិក្សារនៅសហរដ្ឋអាមរិក។ នាងបញ្ជាក់ថាកូនស្រីនាងទៅរស់នៅទីនោះជាមួយឪពុករបស់គេ ហើយការរៀបចំពិធីខួបកំណើតគម្រប់៩ឆ្នាំ នេះមិនមានវត្តមានស្វាមីចូលរួម។ នាងថាស្វាមីអ្នកនាងជាអ្នករកស៊ីមិនមានពេលគ្រប់គ្រាន់ក្នុងការធ្វើដំណើរមកកម្ពុជា។

អ្នកនាងថាកូនស្រីនាងមាន ឈ្មោះថា សុខ សេរីមរកត ដោយការចុះមកដល់ស្រុកខ្មែររបស់កូនស្រី គឺមិនមានវត្តមានស្វាមីឡើយដោយសារតែស្វាមីអ្នកនាងជាប់ភារ:ចុះពីអាមេរិកមិនទាន់បាន។ អ្នកនាងថាកូនស្រីចុះមកជាមួយអ្នករាប់អានដែលចុះមកលេងនៅកម្ពុជា ដោយស្វាមីរបស់អ្នកនាងមានការសោកស្ដាយយ៉ាងខ្លាំងដែលមិនបានចុះមកធ្វើខួបកូនស្រីជួបជុំជាមួយអ្នកនាង។កន្លងមកនាងធ្លាប់រៀបចំពិធីខួបកំណើតកូនស្រីម្តងរួចហើយដែរកាលពី២ឆ្នាំមុន គឺមុនពេលដែលកូនស្រីនាងចេញទៅរស់នៅសហរដ្ឋអាមេរិក។  អ្នកនាងថាពិធីខួបកំណើតកូនស្រីនាងមានភ្ញៀវសរុបប្រមាណជាង២០០នាក់ដែលភាគច្រើនគឺជាអ្នកជិតដិតប៉ុណ្ណោះ។

អ្វីដែលនាងមានបំណងសម្រាប់ពិធីខួបកំណើតកូនស្រីពេលនេះគឺការផ្តល់ភាពកក់ក្តៅមួយសម្រាប់កូនស្រីដែលរស់ នៅឆ្ងាយ ។ទោះជាយ៉ាងណានាងមិនមានគម្រោងចាកចេញពីកម្ពុជាទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមីនិងកូនស្រីនោះទេ៕  វឌ្ឍនា

IMG_9327 IMG_9289 IMG_9319 IMG_9262 IMG_9195 IMG_9291 IMG_9306 IMG_9213

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print