ភ្នំពេញ ៖ តារាចម្រៀងអ្នកនាងប៊ូ ស៊ីណាបានធ្លាក់ខ្លួនឈឺជំងឺមហារីកសដន់ដែលមានសភាពគួរឲ្យភ័យខ្លាច។ កំពុងមានជំងឺប្រចាំកាយនាងក៏កំពុងប្រឈមនឹងបញ្ហាខ្វះខាតផ្នែកជីវភាពផងដែរ។ទោះជាយ៉ាងណាក្តីក្រោមការខ្នះខ្នែងពីលោកសន វិជ្ជបុត្រនិងតារាចមរៀងអេណាបានខិតខំប្រកាសប្រមែប្រមូលរកជំនួញជួយពីសំណាក់ទឹកចិត្តសប្បុរជននានាទាំងក្នុងនិងក្រៅប្រទេស។
អ្នកនាងប៊ូស៊ីណាជានារីមេម៉ាយនៅជាមួយម្តាយបង្កើតនិងលោកយាយដោយអ្នកនាងមានកូនប្រុសពីរនាក់ផងដែរ។តារាចម្រៀងរូបនេះបានធ្លាក់ខ្លួនឈឺធ្ងន់ប្រមាណជាជាង២០ថ្ងៃមកហើយ។អ្នកនាងបានប្តូរផ្តាច់តាមព្យាបាលរហូតដល់សុរិន្ទប្រទេសថៃថែមទាំងយកប្លង់ដីភូមិបញ្ចាំគេទុកថ្លៃព្យាបាលផងដែរ។ក្រោមការខ្នះខ្នែងពីលោកសន វិជ្ជបុត្រនិងតារាចមរៀងអេណាបានខិតខំប្រកាសប្រមែប្រមូលរកជំនួញជួយពីសំណាក់ទឹកចិត្តសប្បុរជននានាទាំងក្នុងនិងក្រៅប្រទេសជាពិសេសបានអ្នកនៅអូស្ត្រាលីជួយច្រើនជាងគេ។ការខិតខំរបស់តារាទាំងពីរដួងនេះបានរកប្រាក់ជូនអ្នកនាងស៊ីណាក្នុងខ្ទង់ជាង៤ពាន់ដុល្លារដែលអ្នកនាងត្រូវទៅវះកាត់នៅប្រទេសថៃក្នុងថ្ងៃសៅរ៍ទី២៧ ឧសភា ឆ្នាំ២០១៧នេះដើម្បីជាជំនួញដោះទាល់ខ្លះ។អ្នកនាងប៊ូ ស៊ីណាតមានវ័យ៣៩ឆ្នាំដែលជាអ្នកខេត្តកំពង់ចាមនិងបានចាប់អាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ២០០៣មកហើយកំពុងតែរងនូវសភាពជំងឺកាចដែលអ្នកណាមិនចង់ស្គាល់ឡើយបានរៀបរាប់ទាំងក្តុកក្តួលថាអ្នកនាងបានចូលប្រឡងចម្រៀងនៅក្នុងកម្មវិធីមួយអំឡុងឆ្នាំ២០០០របស់ប៉ុស្តីបាយ័នកាលនៅក្រុងតាខ្មៅជាប់លេខ៥ទូទាំងប្រទេស។
ក្រោយមកនៅឆ្នាំ២០០៣ទើបសម្រេចចិត្តចូលច្រៀងតាមរយៈដើរច្រៀងក្នុងកម្មវិធីមង្គលការនានានិងតាមបៀហ្គា ឌិនរង្គសាលមួយចំនួនដោយមិនបានឡើងប៉ុស្តី៍ទូរទស្សន៍ច្រើនដូចគេទេ។ កន្លងមកអ្នកនាងមិនធ្លាប់ឈឺធ្ងន់អីទេតែទើបតែកាលពីជាង២០ថ្ងៃមុនអ្នកនាងចេះតែខំធ្វើការផ្ទះបោកគក់ខោអាវលើកនេះលើកនោះតែចេះចុងចាប់ត្រង់គល់សុដន់រួចមកឡើងចេញពណ៌ក្រហមរលោងអត់ឈប់ចុកទៅៗទ្រាំមិនបានឡើយក៍ទៅពេទ្យ។ទៅដល់ពេទ្យសុរិន្ទគេថាជំងឺកាចណាស់ប្រញាប់វះកាត់ឲ្យបានមុន១៤ថ្ងៃមិនហួសពេលអាចជួយបាន៦០ទៅ៧០ភាគរយហើយវះរួចមួយខែមកតាមដានពេទ្យបណ្តើរ។អ្នកនាងគ្មានលុយនោះទេកុំតែបានលោកសន វិជ្ជបុត្រនិងកញ្ញាអេណាជួយអំពាវនាវរកអ្នកចិត្តធម៌ជួយកុំអីមានតែតាមព្រហ្មលិខិតព្រោះមុននេះអ្នកស្រីបានដាក់ប្លង់ដីភូមិនៅស្រុកកំណើតកំពង់ចាមបានតម្លៃ១៥០០ដុល្លារគេយកការក្នុង១០០ដុល្លារការ១០ដុល្លារ។
នាឱកាសនោះចុះទៅសួរសុខទុក្ខដោយផ្ទាល់ដល់ផ្ទះជួលរបស់អ្នកជំងឺក្បែរសណ្ឋាគារសុខាភ្នំពេញជ្រោយចង្វាដែលរៀបចំដោយលោកសន វិជ្ជបុត្រ កញ្ញាតារាសម្តែងយ៉ាយ៉ាឃ្វីន កញ្ញាអេណាតារាចម្រៀងក្នុងផលិតកម្មអឹម អ្នកនាងចន ច័ន្ទលក្ខិណាបានផ្ញើថវិកា៥០ដុល្លារ និងលោកឧកញ៉ាធី ឬទ្ឋសីដែលឃើញតាមការផ្សព្វផ្សាយបានឆ្លៀតពេលចុះទៅផ្ទាល់យកអំណោយថវិកាជូនដល់ដៃអ្នកជំងឺសរុបជាថវិកាបានចំនួន៤៣២៨ដុល្លារអាមេរិក។ក្នុងឱកាសនោះសប្បុរជនបានផ្តាំឲ្យអ្នកជំងឺប្រមូលស្មារតីខំតស៊ូយកឈ្នះអាការៈកុំឲ្យជំងឺទាញទៅៗហើយតាំងចិត្តឲ្យល្អពេលឲ្យពេលវះកាត់ត្រូវមានសង្ឃឹមឡើងវិញ។
លោកសន វិជ្ជបុត្របានបញ្ជាក់ថាលោកមិនបានពាក់ព័ន្ឋបក្សនយោបាយណាបានឡើយ ព្រោះលោកធុញនឹងប្រភេទមនុស្សប៉ែងជើងគ្នាដើម្បីចង់បានតួនាទីបានទេ ទោះថ្នាក់ដឹកនាំបក្សណាមួយមិនដែលជ្រោមជ្រែងលលោកជួយកំលាំងចិត្តដូចតារាផ្សេងៗក៌ដោយក៏លោកសប្បាយចិត្តដែរ ព្រោះជីវិតលោកមួយរស់ដើម្បីជួយសង្គមបានប៉ុនណឹងបានហើយ លោកកើតមកបាត់ដៃទទេទៅវិញក៌បាត់ដៃទទេ រឿងដែលសំខាន់លោកបានសាងអំពើល្អ ទោះខ្ញុំក្រគេមើលងាយក៏មិនតូចដែរ ៕ វឌ្ឍនា
























