ខេត្តកណ្ដាល ៖ នគរបាលស្រុកខ្សាច់កណ្ដាល នៅរសៀលថ្ងៃទី២៩ ខែឧសភា នេះ បញ្ជូនយុវជនម្នាក់មកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីសាកសួរពីដំណើររឿងបង្កគ្រោះថ្នាក់ចរាចរបណ្តាលឲ្យមនុស្សជាច្រើននាក់របួសធ្ងន់ស្រាល ។ បច្ចុប្បន្នយុវជនរូបនេះ កំពុងស្ថិតក្រោមការសាកសួរនៅឡើយ ។
ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៤០និង៤១ នាស្រុកខ្សាច់កណ្ដាល ។
យុវជនរូបនេះឈ្មោះ លាត លួត អាយុ២២ឆ្នាំ រស់នៅភូមិ ជីក ឃុំជីក ស្រុកកំចាយមារ ខេត្តព្រៃវែង ៕ ដោយ៖ចេស្តា
...