ស្លាប់កើតឡើងជាបន្តបន្តាប់ដោយគ្រោះទឹកជំនន់បាក់ដីនៅស្រីលង្ការ

ចែករំលែក៖

គ្រោះធម្មជាតិវាយប្រហារប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានប្រទេសថៃ បង្ករឲ្យមានលិចលងតំបន់មួយចំនួនក្នុងក្រុងបាងកក់ ។ ប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេពីសម្ពាធទាប បណ្តាលឲ្យភ្លៀងធ្លាក់ខ្លាំងគឺប្រទេសស្រីល័ង្ការ ដោយមកទលពេលនេះមានអ្នកស្លាប់កើតឡើងដល់ទៅ១៦៤ និងបាត់ខ្លួន ១០៤នាក់។

សារព័ត៌មាន ស៊ិនហួបានចុះផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ដោយដកស្រងការប្រកាស ពីមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅក្នុងប្រទេសស្រីល័ង្កា និងបង្កឲ្យមានករណីបាក់ដីហូរច្រោះបានកើនឡើង១៦៤នាក់ហើយ ។ រីឯពលរដ្ឋចំនួន ១០៤នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ។

គ្រោះទឹកជំនន់ខាងលើ បណ្តាលឲ្យពលរដ្ឋប្រមាណជាង ៤០០.០០០នាក់ រងនូវផលប៉ះពាល់ដោយសារ តែមានភ្លៀងធ្លាក់ចុះនិងខ្យល់បោកបក់ខ្លាំង ហើយពលរដ្ឋប្រមាណជាង ១០០.០០០នាក់ត្រូវបានប្តូរទីតាំងទៅកាន់ទីតាំង មានសុវត្ថិភាពចំនួន ៣០៤កន្លែងនៅទូទាំងប្រទេស ។

នៅព្រឹកថ្ងៃទី២៩ខែឧសភា នេះដែរ មជ្ឈមណ្ឌលគ្រប់គ្រងឧតុនិយម បានព្រមានថា នឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ លាយឡំនឹងខ្យល់បោកបក់ខ្លាំង ហើយពលរដ្ឋដែលរស់នៅក្នុងតំបន់វាលទំនាប ដែលស្ថិតនៅភាគខាងត្បូង ប្រទេសស្រីល័ង្កាត្រូវបានបង្ខំឲ្យជម្លៀសខ្លួនចេញ ដោយសារតែមានការគំរាមខ្លាំងពីលំហូរនៃទឹកទន្លេ ៕

...

Sri Lankan villagers prepare to bury victims of a landslide at a cemetery in Bellana village, in Kalutara district in, Sri Lanka, Saturday, May 27, 2017. Sri Lanka has appealed for outside help as dozens were killed in floods and mudslides and dozens others went missing. (AP Photo/Eranga Jayawardena)
170526121815-03-sri-lanka-floods-exlarge-169 42710704_-_26_05_2017_-_sri_lanka_flood

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print