ភ្នំពេញ៖ស្ត្រីម្នាក់បន្ទាប់ពីលេងល្បែចាញ់ជំពាក់លុយគេវ៉ាន់កគ្មានប្រាក់សងគេបានដើរប្រើល្បិចសុំម្ចាស់ផ្ទះចូលបទជើងតូចបន្លំលួចទូរស័ព្ទមួយគ្រឿងនៅក្នុងផ្ទះតែត្រូវម្ចាស់ឃើញទាន់ដេញតាមចាប់បានប្រគល់ឱ្យសមត្ថកិច្ចកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៧ចំណុចផ្ទះលេខ១៨១ផ្លូវ១០៣ក្រុមទី៨ភូមិទួលសង្កសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ ។
សមត្ថកិច្ចបានឲ្យដឹងស្ត្រីដែលបន្លំចូលលួចទូរស័ព្ទនោះមានឈ្មោះខុមឈឿនអាយុ៥៣ឆ្នាំមុខរបរមិនពិតប្រាដក់ស្នាក់នៅផ្ទះបងស្រីសង្កាត់ពងទឹកខណ្ឌដង្កោមានស្រុកកំណើតនៅស្រុកបាកានខេត្តពោធិ៍សាត់។ចំណែកជនរងគ្រោះឈ្មោះម៉ៅងន់ភេទប្រុសអាយុ៦៨ឆ្នាំមុខរបរលក់ដូរមានទីលំនៅកន្លែងកើតហេតុខាងលើទូរស័ព្ទដែលស្ត្រីប៉ុនប៉ងលួចនោះម៉ាកសាំស៊ុង។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថានៅមុនពេលកើតហេតុរូបគេបានទុកទូរស័ព្ទនៅលើតុឈើនៅក្នុងផ្ទះហើយរូបគាត់បានអង្គុយបីចៅនៅលើគ្រែនៅមុខផ្ទះបន្ទាប់មកស្រាប់តែស្ត្ត្រីខាងលើបានដើរមកសួររូបគាត់ថាពូមានបន្ទប់ជួលទេនៅទីនេះហើយរូគាត់បានឆ្លើយតបទៅវិញថាអត់មានបន្ទប់ជួលទេក្រោយពីសួរគាត់ហើយស្ត្រីរូបនោះបានសុំចូលបទជើងតូចនៅក្នុងផ្ទះបន្ទាប់ពីបទជើងតូចរួចបានដើរចេញក្រៅដោយដៃកាន់ទូរស័ព្ទភ្លាមៗនោះមានការសង្ស័យឃើញជនសង្ស័យក៏បានស្រែកឆោឡោរួចដេញតាមចាប់បានឆែកឃើញទូរស័ព្ទនិងដៃចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែដើម្បីសាកសួរបន្ត។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួន ទៅបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត ៕អារុណរះ
...