នារីម្នាក់ជិះម៉ូតូត្រូវចោរតាមពីក្រោយឆក់កាបូបស្ពាយបានសម្រេចអស់លុយ១៥០ដុល្លារនិងទូរស័ព្ទអាហ្វូនស៊ីចមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖នារីម្នាក់ខណៈពេលជិះម៉ូតូមួយគ្រឿងម្នាក់ឯងត្រឡប់មកពីមើលម្តាយឈឺនៅមន្ទីពេទ្យវិញស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកក្បែហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពណ៌ប្រផេះស្ពាយដាក់ពីមុខបានសម្រេចហើយជិះគេចខ្លួនបាត់ដោយសុវត្តិភាព។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៧ឧសភា២០១៧ចំណុចផ្ទះគ្មានលេខស្ថិតតាមបណ្តោយផ្លូវលេ៣៥៥ភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឬស្សីកែវ។

នារីរងគ្រោះមានឈ្មោះខែមកញ្ញាអាយុ២៦ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ១៩០ភូមិបាយ៉ាបជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៤ពណ៍ខ្មៅមិនចាំស្លាកលេខកាបូបស្ពាយដែលក្រុមចោរឆក់យកទៅបាត់នោះមានលុយក្នុងនោះ១៥០ដុល្លារងទូរស័ព្ទម៉ាកអាយហ្វូនស៊ីចតំលៃ៤០០ដុល្លារមូយគ្រឿងសរុបទឹកប្រាក់ចំនួនជាង៥៥០ដុល្លារ។

តាមសំដីនារីរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថានៅមុនកើតហេតុនរូបនាងបានជិះម៉ូតូមួយគ្រឿងម្នាក់ឯងចេញពីមើលម្តាយបង្កើតកំពុងំសំរាកព្យបាលនៅមន្ទីពេទ្យកាលម៉ែត្រហើយេជិះម៉ូតូតាមផ្លូវលេខ៣៥៥គោលបំណងត្រឡប់ទៅផ្ទះវិញក្នុងទិសដៅត្បូងទៅជើងខណះជិះមកដល់វំណុចខាងស្រាប់តែមានជនសង្ស័យ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ក្រហមមិនចាំស្លាកលេខមកពីក្រោយរួចជិះមកក្បែធ្វើសកម្មភាពឆក់យកកាបូបស្ពាយពណ៌ប្រផេះដែលស្ពាយដាក់នៅខាងមុខបានសម្រេចជិះគេចខ្លួនបាត់ដោយសុវត្តិភាពតែសំណាងល្អមិនដួលម៉ូតូ។

ក្រោយហេតុការណ៍កើតឡើងរូបគាត់បានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែតែប៉ុណ្ណោះ៕អារុណរះ

...

IMG-20170529-WA0024 IMG-20170529-WA0025

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print