ខេត្តកំពង់ធំ ៖ រថយន្ដឡង់គ្រឺស័រមួយគ្រឿងដឹកឈើ ប្រណឹតលោតឆ័ត្រ ឆ្លងកាត់ខេត្តកំពង់ធំ ជាប់អន្ទាក់សមត្ថកិច្ចកំពង់ថ្ មកាលពីវេលាម៉ោង ២០ និង៤០នាទីយប់ ថ្ងៃទី២៩ខែ ឧសភា ឆ្នាំ២០១៧ នៅចំនុច ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមការអោយដឹងពីសមត្ថកិច្ច បានប្រាប់ថា ដោយសារបញ្ចាផ្ទាល់ ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ អោយកំលាំងសមត្ថកិច្ចចំរុះ សហការណ៍គ្នា ស្ទាក់ចាប់រថយន្ដ រលួចដឹកឈើធ្នង់កំពុងឆ្លងកាត់ខេ ត្តកំពង់ធំ ជាលទ្ធផលសមត្ថកិច្ចយើងឃាតបានរថយន្ដឡង់គ្ រឺស័រមួយគ្រឿងពណ៍ស្ករ ពាក់ផ្លាក់លេខ ភ្នំពេញ 2 F2724 បើកបរដោយឈ្មោះ គ្រី គឹម សុង អាយុ ៤៣ឆ្នាំ រស់នៅភូមិកោះដាច់ ឃុំ ខ័ណ្ឌរស្សីកែវ រាជធានីភ្នំពេញ អ្នករួមដំណើរឈ្មោះ ពៅ លីហ័រ ភេទស្រីអាយុ៤៥ឆ្នាំ រស់នៅភូមិ ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ក្រោយឃាត់រថយន្ដរួចបានប្រគល់ ទាំងមនុស្សនិងវត្តុតាង អោយមន្រ្ដីជំនាញ រដ្ឋបាលព្រៃឈើកំពង់ថ្ម រក្សាទុក ដើម្បីវាស់វែង និងចាត់វិធានការណ៍តាមច្បាប់ ។
លោក សុតម៉ារីនាយផ្នែករដ្ឋបាលព្រៃឈើ កំពង់ថ្មបានអោយដឹង ក្រោយវាស់វែង មានចំនួនឈើ៣១ដុំស្មើរ០/៨០០
(៨ផ្លាន)។
បច្ចុប្បន្នផ្នែករដ្ឋបាលព្រៃកំ ពង់ថ្មក៍សាងសុំរឿងបញ្ជូនសាលាដំ បូងខេត្តកំពង់ធំដើម្បីចាត់ការទៅ តាមច្បាប់ ៕ ប៊ុន រិទ្ធី