ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកអង្គរបុរី

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់បានស្លាប់បន្ទាប់ពីបានបញ្ជូនទៅកាន់មន្ទីពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃ ២៩ ខែឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ២៣ និង១៥ នាទី នៅលើផ្លូវលេខ 1TK1 ចន្លោះគីឡូម៉េត្រលេខ ១៥-១៦ក្នុងស្ថិតភូមិ ពួនកក ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ ។

យោងតាមរសមត្ថកិច្ចស្រុកអង្គរបុរីបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើកើឡើងរវាងម៉ូតូ និងម៉ូតូដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា ដែលម៉ូតូទី១ ម៉ាក Honda Dream C125 ពណ៍ខ្មៅ សេរីឆ្នាំ ២១០៥ ពាក់ស្លាកលេខ កំពត 1E-4428 បើបរដោយឈ្មោះ សឹង សុភ័ក្រ ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិ កំពង់ហ្លួង ឃុំ អង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បើកបរដោយមិនបាក់មួកសុវត្តិភាព បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ ។

ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក Honda Wav iពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1U-3169 បើកបរដោយឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិ ផ្សាជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ បើកបរដោយមានពាក់មួកសុវត្តិភាព រងរបួសធ្ងន់ត្រូវបានបងប្អូនបញ្ជូនទៅកាន់មន្ទីពេទ្យខេត្តតាកែវ ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូទាំង២គ្រឿងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីចាត់ការតាមនិតិវិធី ៕

...

unnamed (1) unnamed (2) unnamed (3)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print