ខេត្តឧត្ដមានជ័យ ៖ មានសេចក្ដីរាយការពីពលរដ្ឋរស់នៅខ្សែរបន្ទាត់ព្រុំដែនស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទខេត្តឧត្ដមានជយ័មកថា ឈ្មោះ ខ្វៀង ធីម៉ៃ(ហៅយាយម៉ៃ)ជាជនជាតិវៀតណាមបានដាក់កម្មករឆ្លងដែនខុសច្បាប់កាប់ឈើក្រញូងនៅក្នុងទឹកដីថៃ។ដោយមានមេការជាច្រើននាក់ចាំទទួលទិញ។
សព្វថ្ងៃនេះមានមេការចំនួន6នាក់ដែលគេបានស្គាល់ច្បាស់ ។ទី1ឈ្មោះសើជាមន្រ្ដីយោធាពាក់សក្ក័3នៅអង្គភាពកងពលតូចលេខ6ប្រចាំនៅរបៀងក្បាលទន្សោង ឈ្មោះអួកឈ្មោះបានឈ្មោះអេនប្រមូលនៅភូមិមួយរយប្រាំ។ច្រករបៀងអូឫស្សីនិងក្បាលអូស្វាយឈ្មោះខុមជឿននិងលោកអ៊ឹមគឹមឡេងមេបញ្ជាការរងកងអនុសេនាធំលេខប្រាំ ឈើទាលជ្រុំឈ្មោះចែយ៉ា។តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមកថាសព្វថ្ងៃយាយម៉ៃកំពុងដេញថ្លៃប្រមូលទិញឈើក្រញូងផ្ដាច់មុខពីនាក់មានអំណាចធំៗមួយចំនួននៅស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែងខេត្តឧត្តមានជយ័ដោយគ្មានឈ្មួញនាក់ផ្សេង ឯទៀតចូលទិញបានឡើយ។
មេឈ្មួញជនជាតិវៀតណាមដ៍ល្បីឈ្មោះរូបនេះមិនត្រឹមតែអាជ្ញាធរនិងស្ថាបន្ន័ជុំនាញរឺក៍សមត្ថកិច្ចមិនបង្ក្រាបប៉ុន្នោះទេ។ថែមទាំងជួយការពារនៅពីក្រោយខ្នងរៀបចំអន្ទាក់ចាំចាប់នាក់ការសែតនិងប៉ុនប៉ងសម្លាប់តែមិនបានសម្រេចដែលរឿងនេះបានកើតឡើងជាច្រើនករណីមកហើយចំពោះនាក់ការសែតដែលទៅថតយកឃាំងស្តុបឈើក្រញូងរបស់គេ ៕ ប៉ែន នួន