បុរស​ម្នាក់​បាន​ស្លាប់​ដោយសារដឹកឈើ​​​ឲ្យ​មន្ត្រី​នគ​របាល​១​រូប​មិន​ឲ្យ​ប​ញ្ចេ​ញ​ឈ្មោះ

ចែករំលែក៖

ខេត្តរតនគិរី​៖​ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ ខ​ណៈ​ដឹកឈើ​ប្រណិត​តាម​ម៉ូតូ​ហើយ​ត្រូវ​បើកបរ​ធ្លាក់​ជ​ង្ហុ​កបណ្តាល​ឲ្យ​កំណាត់ឈើ​បោក​ផ្ទប់នឹង​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​។​

received_896475860428666

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ២​រសៀល​ថ្ងៃ​ទី​ ២៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ស្រែ​អូរ​ក្លែ​រ​ ប៉ុ​ស្ថ៍​ភូមិ​ឡំ​ ស្តិ​ត​នៅ​ភូមិ​ ឡំ​ឃុំ​ ប៉ក់​ញ៉ៃ​ ស្រុក​ អូ​រយ៉ា​ដាវ​ ។​ ​

លោក​ ង​យ​ ដ​ន​អធិការ​ង​ទទួល​បន្ទុក​ផ្នែក​ព្រំ​ទ​ហ្ម​ណ្ឌ​ន​ស្រុក​អូ​យ៉ា​ដាវ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​ជិះ​ម៉ូតូ​ដឹកឈើ​ប្រភេទ​សុ​ក្រំ​មានមុខ​កាត់​០.៤០x០១៤x២.៥​ម៉ែត្រ​ចំនួន​៤​ដុំ​ ច្រើន​ហួសកំណត់​ដឹក​ចេញពី​ភូមិ​ឡំ​ទៅ​ព្រំដែន​វៀតណាម ​ឆ្លងកាត់​តាម​ប៉ុ​ស្តិ៍​ភូមិ​ឡំ​ ស្តិ​ត​នៅ​ភូមិ​កើតហេតុ​ខាងលើ​ ក៍​ធ្លាក់​ជ​ង្ហុ​ក​ឡើង​ចំណោត​ខ្លាំង​ពេក​ផ្លូវ​រអិល​បណ្តាល​ឲ្យ​ម៉ូតូ​ដឹកឈើ​ដឹកឈើ​ដួល​បោក​ក្បាល​បែកចេញ​ខួរ​ស្លាប់​ភ្លាមៗ​តែ​ម្តង​ ប្រភព​បន្ត​ទៀត​ថា​ ជន​រង​គ្រោះ​ស្លាប់​មានឈ្មោះ​ សេវ​ ហ្វា​ន​ភេទ​ ប្រុស​អាយុ​ ២៥​ឆ្នាំ​ជនជាតិ​ចា​រ៉ា​យ​ និង​មាន​ប្រពន្ធ​ជនជាតិ​ខ្មែរ​មានកូន​តូច​ម្នាក់​រស់នៅ​ភូមិ​ឡំ​ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ​ ។​ ​

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​បាន​ស៉ី​ឈ្មួ​ល​ដឹកឈើ​ឲ្យ​មន្ត្រី​នគ​បាល​ម្នាក់​មានឈ្មោះ​ សីហា​ ក្នុង​១​ជើង​តម្លៃ​១៥​ម៉ី​ន​រៀល​ ដឹក​ជា​រៀងរាល់ថ្ងៃ​រាល់​យប់​ ។​ ​សាកសព​ត្រូវ​បាន​សមត្ថ​កិច្ច​ប្រគល់​ជូន​ឲ្យ​សាច់​ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​ចា​រ៉ា​យ​។​

គួរ​រំលឹក​ផង​ថា​ ការ​ស្លាប់​នេះ​ជា​លើក​ទី​៣​ មក​ហើយ​ដែល​អ្នករក​ស៊ីដឹកឈើ​តាម​ម៉ូតូ​នោះ​បាន​បាត់បង់​ជិ​វិត​ ជា​បន្តបន្ទាប់​ដោយសារ​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ​ពេក​ ៕​

received_896475867095332 received_896475863761999

...

ដោយ៖ អ៊ុ​ច​សា​វុ​ទ្ធ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print