ឧត្ដមសេនីយ៍ឯក​ ប្រាក់​ សិទ្ធិ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​អប់រំ​ចិត្ដសាស្ដ្រ​ដល់​នាយ​នាយ​រង​កងរាជអាវុធហត្ថ​ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្ដត្បូងឃ្មុំ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែកញ្ញា​ ឆ្នាំ​២០១៥​ នៅ​បញ្ជាការ​ ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ដត្បូងឃ្មុំ បាន​ធ្វើ​ពិធី​ផ្សព្វផ្សាយ​ស្ដី​ពី​ការងារ​អប់រំ​ចិត្ដសាស្ដ្រ​ ប្រចាំឆមាស​ទី​២​ ឆ្នាំ​២០១៥​ ដល់​នាយ​ នាយ​រង​កងរាជអាវុធហត្ថ​ខេត្ដ​ ត្បូងឃ្មុំ ចំនួន​សរុប​ ១៣១​នាក់​ ក្រោម​ អធិបតីភាព​ ឧត្ដមសេនីយ៍ឯក​ ប្រាក់​ សិទ្ធិ​ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោកនាយ​ ឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គ​មេ​បញ្ជា​ ការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ។​

IMG_9206

លោក​បាន​មាន​ប្រសាសន៍​ថា​ នាយ​ នាយ​រង​កងរាជអាវុធហត្ថ​ត្រូវ​យល់​ជ្រួត​ ជ្រាប​នូវ​ព័ត៌មាន​ជាតិ​អន្ដរជាតិ​លើ​ពិភពលោក​និង​ការ​ផ្ទៀងផ្ទាត់​ផែនទី​ប្រទេស​ កម្ពុជា​ ដែល​រដ្ឋាភិបាល​កំពុង​តែ​ដោះ​ ស្រាយ​សព្វ​ថ្ងៃនេះ​ព្រមទាំង​ច្បាប់​៦​ចំណុច​របស់​សម្ដេច​ ហ៊ុន​ សែន​ ជា​ពិសេស​អំពី​ តួនាទី​ភារកិច្ច​ និង​បេសកកម្ម​ក្នុង​ការ​ បម្រើ​ជាតិ​និង​មាតុភូមិ​ ។​ កង​រាជ​អាវុធ​ ហត្ថ​គឺជា​ផ្នែក​មួយ​នៃ​កង​យោធពល​ ខេមរភូមិន្ទ​មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​សង្គម​ទាំងមូល​ក្នុង​ការ​ថែរក្សា​ពង្រឹង​ សន្ដិសុខ​ ស្ថេរភាព​នយោបាយ​ និង​រក្សា​ សណ្ដាប់ធ្នាប់​សាធារណៈ​ ។​

​កងរាជអាវុធហត្ថ​មាន​តួនាទី​ភារកិច្ច​ និង​បំពេញបេសកកម្ម​ខុស​ពី​កងទ័ព​ដូច​ ជា​រ៉ាប់រង​ការងារ​ខាង​នគរបាល​រដ្ឋបាល​ ,​ រ៉ាប់រង​ការងារ​ខាង​នគរបាល​តុលាការ​ បំពេញបេសកកម្ម​ដែល​មាន​លក្ខណៈ​ ពិសេស​ខាង​យោធា​និង​ផ្ដល់​កម្លាំង​ទៅ​ ជួយ​ក្រសួង​នានា​ដែល​បាន​ស្នើ​សុំ​និង​ អនុវត្ដន៍​តួនាទី​ភារកិច្ច​របស់​ខ្លួន​តាម​ អនុក្រឹត្យ​លេខ​៧៧​ ចុះ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​១៩៩៤​ ព្រមទាំង​ស្ថិត​ក្រោម​បញ្ជា​ ផ្ទាល់​របស់​នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជា​ ណា​ចក្រ​កម្ពុជា​ ។​ ដូច្នេះ​គ្រប់​សកម្មភាព​ របស់​កងរាជអាវុធហត្ថ​ត្រូវ​អនុវត្ដ​តាម​បណ្ដា​វិធានការ​ទាំងឡាយ​ដែល​កំណត់​ ដោយ​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ដិ​ ដែល​ពាក់ព័ន្ធ​ដូច​ជា​ រដ្ឋធម្មនុញ្ញ​ ក្រម​ នីតិវិធី​ព្រហ្មទណ្ឌ​,​ ក្រមព្រហ្មទណ្ឌ​,​ ច្បាប់​ ស្ដី​ពី​បាតុកម្ម​ដោយ​អហិង្សា​ ,​ ច្បាប់​ស្ដី​ពី​ លក្ខន្ដិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កង​ យោធពលខេមរភូមិន្ទ​និង​រចនាសម្ព័ន្ធ​ ទូទៅ​នៃ​កងរាជអាវុធហត្ថ​,​អនុក្រឹត្យ​ ស្ដី​ពី​ឯកសណ្ឋាន​និង​ស្លាក​សញ្ញា​កង​រាជ​ អាវុធហត្ថ​ ។​

​លោក​បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ថា​ រយៈពេល​ជាង​២០​ឆ្នាំ​នេះ​ កង​រាជ​ អាវុធហត្ថ​បាន​បង្កើត​នូវ​ស្នាដៃ​និង​សម​ទ្ធិ​ផល​ជា​ច្រើន​ ។​ ជាក់ស្ដែង​យើង​បាន​ បង្ក្រាប​បទល្មើស​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ រក្សា​ស្ថិរភាព​ការពារ​សន្ដិសុខ​សណ្ដាប់​ ធ្នាប់​របៀបរៀបរយ​សង្គម​ជួយ​សង្គ្រោះ​ ប្រជាពលរដ្ឋ​ដែល​ទទួល​រង​គ្រោះ​ដោយ​ ឧបទ្ទវហេតុ​ផ្សេងៗ​ ៕​

IMG_9208 IMG_2002.JPG IMG_9207

...

ដោយ៖ សុខ​ខេមរា 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print