ខេត្តរតនគិរី៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈដឹកឈើប្រណិតតាមម៉ូតូហើយត្រូវបើកបរធ្លាក់ជង្ហុកបណ្តាលឲ្យកំណាត់ឈើបោកផ្ទប់នឹងក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២រសៀលថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចស្រែអូរក្លែរ ប៉ុស្ថ៍ភូមិឡំ ស្តិតនៅភូមិ ឡំឃុំ ប៉ក់ញ៉ៃ ស្រុក អូរយ៉ាដាវ ។
លោក ងយ ដនអធិការងទទួលបន្ទុកផ្នែកព្រំទហ្មណ្ឌនស្រុកអូយ៉ាដាវបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ជិះម៉ូតូដឹកឈើប្រភេទសុក្រំមានមុខកាត់០.៤០x០១៤x២.៥ម៉ែត្រចំនួន៤ដុំ ច្រើនហួសកំណត់ដឹកចេញពីភូមិឡំទៅព្រំដែនវៀតណាម ឆ្លងកាត់តាមប៉ុស្តិ៍ភូមិឡំ ស្តិតនៅភូមិកើតហេតុខាងលើ ក៍ធ្លាក់ជង្ហុកឡើងចំណោតខ្លាំងពេកផ្លូវរអិលបណ្តាលឲ្យម៉ូតូដឹកឈើដឹកឈើដួលបោកក្បាលបែកចេញខួរស្លាប់ភ្លាមៗតែម្តង ប្រភពបន្តទៀតថា ជនរងគ្រោះស្លាប់មានឈ្មោះ សេវ ហ្វានភេទ ប្រុសអាយុ ២៥ឆ្នាំជនជាតិចារ៉ាយ និងមានប្រពន្ធជនជាតិខ្មែរមានកូនតូចម្នាក់រស់នៅភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះបានស៉ីឈ្មួលដឹកឈើឲ្យមន្ត្រីនគបាលម្នាក់មានឈ្មោះ សីហា ក្នុង១ជើងតម្លៃ១៥ម៉ីនរៀល ដឹកជារៀងរាល់ថ្ងៃរាល់យប់ ។ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិចចារ៉ាយ។
គួររំលឹកផងថា ការស្លាប់នេះជាលើកទី៣ មកហើយដែលអ្នករកស៊ីដឹកឈើតាមម៉ូតូនោះបានបាត់បង់ជិវិត ជាបន្តបន្ទាប់ដោយសារពួកគាត់មានជីវភាពក្រីក្រពេក ៕
ដោយ៖ អ៊ុចសាវុទ្ធ