កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករានិងប៉ុស្តិ៍ទំនុបទឹកសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ភ្ជង់ឆក់​កាបូបលុយពីស្រ្តីម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ ​កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករានិងប៉ុស្តិ៍ទំនុបទឹកសហការជាមួយកម្លាំនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់​ដែលធ្វើសកម្មភាព​ជិះម៉ូតូភ្ជង់ឆក់​កាបូបលុយពីស្រ្តីចំណាស់ម្នាក់​ដែលគេស្គាល់ថា​ជាម្តាយ​បង្កើត​លោក​ចៅ​ក្រមសាលាដំបូងរាជធានីភ្នំពេញ​ ។

image3

កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា​ម្សិលមិញ​នៅខាងកើតផ្សារអូរឡំាពិកនិងយកលុយ៤០០ដុល្លារ​។ ក៏ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យបានម្នាក់នៅម៉ោងជិត២រសៀល​​ថ្ងៃទី២៩ ខែកញ្ញា​​ឆ្នាំ២០១៥តាមបណ្ដោយផ្លូប១៩៣ ស្ថិតនៅក្នុងសង្កាត់ទួលស្វាយព្រៃទី១ ​ខណ្ឌចំការមន រាជធានីភ្នំពេញ។ សង្ស័យមានឈ្មោះ ទីន នីន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរប៉ះកង់ ស្នាក់នៅផ្ទះជួលនៅម្ដុំទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកមកឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីសាកសួរនិងកសាងសំនុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ។

បច្ចុប្បន្នសមត្ថកិច្ច​​បាន​​និង​កំពុង​​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត ​ដើម្បី​តាម​​​ប្រមាញ់​​​បក្ខ​ពួក​ដែល​នៅ​សេសសល់​មួយ​ចំនួន​ទៀត ៕

image1

...

ដោយ៖ សរ រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print