រថយន្តកាមរីឆ្លាមមួយគ្រឿង សង្ស័យម្ចាស់ស្រវឹង បេីកទៅបុករបងផ្ទះប្រជាពលរដ្ឋរងការខូចខាត 

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង បន្ទាប់បុរសម្នាក់បានបេីករថយន្តកាមរីឆ្លាមមួយគ្រឿងសង្ស័យស្រវឹងស្រាជោគជាំបានជ្រុលចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋទាំងកម្រោល ប៉ុន្តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ ។

12053321_905395239515537_1029163737_n

ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅត្រង់ចំណុចផ្ទះលេខ244 ផ្លូវលេខ132 ភូមិ6 សង្កាត់ទឹក ល្អក់ទី១ ខណ្ឌទួលគោក ។

រថយន្តបង្កម៉ាកCamry ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2M-4793 បេីកបរដោយបុរសម្នាក់ឈ្មោះ សាយ សុភាព អាយុ ២៨ឆ្នាំ មានស្រុកកំណេីតនៅខេត្តបាត់ដំបង ។

តាមប្រភពពីសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេឃេីញរថយន្តបង្ក បានបេីកតាមបណ្តោយផ្លូវលេខ១៣២ ក្នុងទិសដៅពីលិចទៅកេីត លុះបេីកមកដល់ចំណុចខាងលេី បានជ្រុលទៅបុករបងផ្ទះតែម្តង ។

ក្រោយកេីតហេតុម្ចាស់រថយន្តបង្ក បានគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តបង្ក នៅកន្លែងកេីតហេតុផងដែល ។ បច្ចុប្បន្នរថយន្តត្រូវបានកម្លាំងនគរបាលចរាចរណ៏យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីដោះស្រាយតាមច្បាប់ ៕

12047320_905395222848872_131584958_n 12081351_905395232848871_1579004000_n 12071681_905395212848873_1639513309_n 12083949_905395236182204_277928424_n

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print