អាវុធហត្ថស្រុកសាមគ្គីមានជ័យចាប់ជនសង្ស័យ២នាក់ ចែកចាយនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន២នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកសាមគ្គីមានជ័យធ្វើការឃាត់ខ្លួនបានភ្លាមៗ នៅពេលដែលជនសង្ស័យទាំងពីរនាក់បានធ្វើសកម្មភាពប្រើប្រាស់និងចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង ២១និង៤៥នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិមានកកើត ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

11266146_1759463720947571_5848528303336030897_n

សមត្ថកិច្ចបានអោយដឹងថា  ជនសង្ស័យដែលបានឃាត់ខ្លួននេះមានឈ្មោះ យូ ណុយ ភេទប្រុស អាយុ២៩ឆ្នាំ និង ម្នាក់ទៀតឈ្មោះហ៊ីម អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចអាវុធហត្ថដកហូតបានរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកក១កញ្ចប់ ម៉ូតូមួយគ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនជានច្រើនផងដែរ ។

សមត្ថកិច្ចបានអោយដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍ស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យទាំង២នាក់បានលបប្រើប្រាស់គ្រឿងញៀន នៅភូមិសាស្រ្តខាងលើ ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងអាវុធហត្ថស្រុកបានចេញប្រតិបត្តិការណ៍ឡោមព័ទ្ធ និងចាប់បានតែម្តង ។

ជនសង្ស័យទាំង២នាក់នេះក្រោយពីធ្វើការសាកសួរចម្លើយ និងបានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print