បាឡែនដឹកឈើក្រញូងបុកមនុស្សស្លាប់ម្នាក់នៅមុខផ្សារផ្អាវកាលពីយប់មិញ

ចែករំលែក៖

ខេត្តកំពង់ចាម៖ បុរសម្នាក់បានស្លាប់ភ្លាមៗនិងកន្លែងកើតហេតុខណៈកំពុងឈរជិតរថយន្តរបស់ខ្លួនហើយត្រូវរថយន្តដឹកឈើក្រញូងបើកបញ្រ្ចាស់មកបុកពេញទំហឹង។

IMG_2030.JPG

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១:០០នាទីរំលងអាធ្រាតថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ លើផ្លវជាតិលេខ៦ ចំណុចមុខផ្សារផ្អាវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំចាម។

អធិការនគរបាលស្រុកបាធាយ លោក សំ ណាល់ បានឲដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងមនុស្សឈរ។ រថយន្តបង្ក ម៉ាកកាមរី ពណ៍ទឹកប្រាក់ ផ្លាកលេខ កណ្តាល 2A-2425 ដឹកឈើក្រញូងពេញ បើកមកពីទិសខាងត្បូងទៅជើងបានបុកជនរងគ្រោះម្នាក់ ឈ្មោះ ឆេន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិសៀមរាយ ឃុំសូយោង ស្រុកបារាយ ខេត្តកំពង់ធំ ដែលចុះទៅឈរនៅខាងស្តាំដៃរថយន្តរបស់ខ្លួន និងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។

លោកអធិការបានបន្តឲដឹងថា ក្រោយពេលកើតហេតុអ្នកបើកបររថយន្តកាមរីបាឡែនដឹងឈើក្រញូងបានបើកទ្វាររថយន្តចុះរត់បាត់ស្រមោល។ ហើយករណីនេះរថយន្តបង្ករួមនិងឈើប្រណិតក្រញូងត្រូវបានសម្មត្ថកិច្ចយកទៅរក្សារទុក នៅកន្លែងអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងនិងស្រាវជ្រាវស្វែងរកជនបើកបរបង្កហេតុ ចាប់ខ្លួនបញ្ជូនមកតុលាការចាត់ការតាមច្បាប់ ៕

IMG_2028.JPG IMG_2027.JPG

...

ដោយ៖ វណ្ណះ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print