ថោកទាបមែន!! ចិនមួយហ្វូងដណ្តើមស្រីម៉ាស្សាយកទៅរួមភេទ(បូក) នៅភ្នំខៀវ ក្រុងព្រះសីហនុ តែនគរបាលឡោមព័ទ្ធផ្ទុះអាវុធចាប់ខ្លួនបាន១៣នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៧ និង៤៥នាទីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅហាងម៉ាស្សាកោសជុប យីហោ«ភ្នំខៀវ »ស្ថិតក្នុងភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ មានអំពើហិង្សាដោយចេតនាមួយ បានកើតឡើងរវាងជនជាតិចិន និងនារីរកសុីម៉ាស្សា កោសជុប ២នាក់ ដោយប្រើទ្រនង់ដំបងដេញវាយគ្នា បង្កជាជម្លោះ ផ្តើមចេញពីរឿងដណ្តើមស្រី ម៉ាស្សាកោសជុប (បូក) ។

ទោះជាយ៉ាងអំពើហិង្សានោះត្រូវបានលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រើប្រាស់កម្លាំងអន្តរាគមន៍ ដោយមានការសហការជាមួយកម្លាំងមូលដ្ឋាន ចុះទៅជាបន្ទាន់ឡោមព័ទ្ធចាប់ចិនបាន១៣នាក់ ដែលជាក្រុមបង្ក រហូតមានការផ្ទុះអាវុធឡើងលើ៤.៥គ្រាប់ផងដែរ ។ ក្នុងចំណោមចិនចំនួន១៣នាក់នោះមានឈ្មោញ ១.ឈ្មោះ ហ្សី ប៉ីគួយ ភេទប្រុស អាយុ ៣៧ ឆ្នាំ ២.ឈ្មោះម៉ី ឈីងជីង ភេទប្រុស អាយុ ៣៨ ឆ្នាំ ៣.ឈ្មោះលីវ ម៉ីងតុង ភេទប្រុស អាយុ ៣១ ឆ្នាំ ៤.ឈ្មោះហ្សី យានភីង ភេទប្រុស អាយុ ២៦ ឆ្នាំ ៥.ឈ្មោះ ហ្ស៊ូ ថា ភេទប្រុស អាយុ ៣១ ឆ្នាំ ៦.ឈ្មោះ ម៉ី ហ៊ូយហ្វី ភេទប្រុស អាយុ ៣២ ឆ្នាំ ៧.ឈ្មោះ ហ្ស៊ូ លីងជា ភេទប្រុស អាយុ ៣១ ឆ្នាំ ៨.ឈ្មោះ ហ្វូ ជីងហ៊ង់ ភេទប្រុស អាយុ ៣៥ ឆ្នាំ ៩.ឈ្មោះ តាន់ហ្ឆាយ ភេទប្រុស អាយុ ៣៥ ឆ្នាំ ១០.ឈ្មោះ ចាង ហ៊្សវហ័រ ភេទប្រុស អាយុ ៣៧ ឆ្នាំ ១១.ឈ្មោះ ហ្វៀន ហ្វៃ ភេទប្រុស អាយុ ២៣ ឆ្នាំ ១២.ឈ្មោះ ជ័រ ជាភេទប្រុស អាយុ៣០ ឆ្នាំ និង១៣.ឈ្មោះ ហ្ស៊ីឆាងជីង ភេទប្រុស អាយុ ៣៨ ឆ្នាំ ពួកគេសុទ្ធសឹងជាអ្នកធ្វើការ និងស្នាក់នៅការដ្ឋានតែមួយ ។

ជនជាតិចិនទាំង១៣ នាក់ រួមគ្នាធ្វើសកម្មភាពវាយប្រតាយ ប្រតប់ ទៅលើជនរងគ្រោះពីរនាក់ ម្នាក់ឈ្មោះ លី សុខជា ភេទស្រី អាយុ ២៦ ឆ្នាំ មុខរបរ ម៉ាស្សារ កោសជប់ និងម្នាក់ ឈ្មោះ តាំង ធីង៉ុកយ៉ា ហៅ សុខា ភេទស្រី អាយុ ២៥ ឆ្នាំ មុខរបរ ម៉ាស្សា កោសជុបស្នាក់នៅភូមិ១ សង្កាត់លេខ២ ក្រុង.ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកមានដំបងឈើចំនួន៦ដើម ក្មុងនោះសមត្ថកិច្ចបានដកហូតលិខិតឆ្លងដែនរក្សាទុកគ្រប់្រគងបណ្តោះអាសន្ន ចំណែកជនជាតិចិន១៣នាក់នោះ ការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរ តាមនីតិវីធី ៕ ដោយ ៖ គុជ សារ៉េន

Sihanu (1) Sihanu (3) Sihanu (2) Sihanu (4)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print